Walcott ថា Petr Cech ជាមូលហេតុធ្វើឲ្យ Arsenal មានការផ្លាស់ប្តូរ
- 2015-12-15 20:35:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Walcott ថា Petr Cech ជាមូលហេតុធ្វើឲ្យ Arsenal មានការផ្លាស់ប្តូរ
ចន្លោះមិនឃើញ
កីឡាករ Theo Walcott បានសរសើរ Petr Cech ដែលជាកីឡាករតែម្នាក់គត់ដែល Arsenal បានទិញកាលពីរដូវក្តៅថា ជាអ្នកធ្វើឲ្យតំបន់ខាងក្រោមរបស់ក្រុមមានការប្រែប្រួលរឹងមាំជាងមុន។
ការលើកឡើងដូច្នេះបន្ទាប់ពីប្រធានក្រុមជម្រើសជាតិឆេក ជាកម្លាំងសំខាន់ ជួយសង្គ្រោះបាល់គ្រោះថ្នាក់ជាច្រើនឲ្យ Arsenal ហើយមកទល់នឹងពេលនេះ រូបគេទើបតែរបូតបាល់តែ១៣គ្រាប់ប៉ុណ្ណោះ។
Walcott ដែលទើបជាពីរបួសបានបកស្រាយថា៖ "នៅពេលដែលក្លិបចុះហត្ថលេខាយក Petr Cech គ្រប់គ្នា សុទ្ធតែបានដឹងថាគាត់ល្អប៉ុនណាពេលដែលនៅ Chelsea។ Cech ជាអ្នកចាំទីដ៏ឆ្នើម គាត់ពិតជាបានធ្វើឲ្យ តំបន់ខាងក្រោមរបស់ក្រុមមានការប្រែប្រួល ជាមនុស្សដែលចូលចិត្តនិយាយ និងជឿជាក់លើក្រុមទាំងមូល"។
កីឡាករ Petr Cech អតីតអ្នកចាំទីដ៏ឆ្នើមរបស់ Chelsea បានមកកាន់ Emirates កាលពីដើមរដូវកាល ក្នុងតម្លៃខ្លួន ១១លានផោន បង្ហាញខ្លួនបាន១៩ប្រកួត។ ការប្រកួតអាជីពជាមួយក្លិបថ្មី កីឡាករវ័យ ៣៣ឆ្នាំ បានឈ្នះពាន FA Community Shield កាលពីថ្ងៃទី២ ខែសីហា ក្រោយជួយ Arsenal យកឈ្នះក្លិបចាស់ Chelsea ១-០៕
ចុចអាន៖ Petr Cech ជាក្ដីសង្ឃឹម Arsenal អាចយកឈ្នះ Barcelona?
ប្រែសម្រួល៖ រុន វីរ៉ុត ប្រភព៖ metro