Petr Cech ​ជា​ក្ដី​សង្ឃឹម​​ Arsenal អាច​យក​ឈ្នះ​ Barcelona?

  • 2015-12-15 17:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កាំភ្លើង​ធំ Arsenal ​​នឹង​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់​ជើង​ឯក​ FC Barcelona ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​លទ្ធផល​ចាប់​ឆ្នោត​ បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​យប់​មិញ។

 

 

Arsenal បាន​ធ្លាក់​នៅ​វគ្គ​១៦​ក្រុម​នេះ ៥​រដូវ​កាល​ជាប់ៗ​គ្នា ប៉ុន្តែ​សម្រាប់​រដូវ​កាល​​​នេះ​វិញ ពួកគេ​គ្រោង​នឹង​បញ្ចប់​កំណត់ត្រា​អាក្រក់​នេះ ដោយ​សង្ឃឹម​​ធំ​លើ​អ្នកចាំទី​ដៃ​ស្អិត​ Petr Cech ​ដើម្បី​អាច​រាំង​ស្កាត់​​គ្រាប់​បាល់​ស៊ុត​របស់​តារា​សំខាន់ៗ​ក្រុម​ Barca ​ដូច​ជា Lionel Messi, Neymar និង​ Luis Suarez ជា​ដើម។

 

 

​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ Cech បាន​តាម​ទាន់​កំណត់ត្រា Clean sheet (ទប់​មិន​ឲ្យ​គូ​ប្រកួត​ស៊ុត​បញ្ចូល​ទី​) ច្រើន​ជាងគេ​របស់ David James នៅ Premier League បន្ទាប់​ពី​ជួយ Arsenal យក​ឈ្នះ Aston Villa ដោយ​លទ្ធផល ២-០។ ដូច្នេះ​ចាំ​មើល​ថា តើ​​អតីត​អ្នកចាំទី​ក្រុម​ Chelsea រូប​នេះ អាច​បិទ​ Barca មិន​ឲ្យ​ស៊ុត​ចូល​ទៀត​ ឬ​យ៉ាង​ណា?

 

​ស្ថិតិ និង​ការពិត​មួយ​ចំនួន​​​​របស់​ Arsenal & Barcelona៖

 

​- Barcelona ​ធ្លាប់​ទម្លាក់​ Arsenal វគ្គ​៨​ក្រុម​ រដូវ​កាល​២០០៩/១០, ទម្លាក់​វគ្គ​១៦​ក្រុម រដូវ​កាល​២០១០/១១ និង​ធ្លាប់​ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​​ឆ្នាំ​២០០៦ នៅ​កីឡាដ្ឋាន​ជាតិ​បារាំង​ Stade de France។

 

​- រដូវ​កាល​២០០៩/១០ Arsenal តាម​ស្មើ​ ២-២ ទល់​នឹង​ Barca នៅ​ជើង​ទី​១ តែ​ចាញ់​ Barca ៤-១ នៅ​ជើង​ទី​២ ខណៈ​ដែល​ Messi ស៊ុត​៤​គ្រាប់​ម្នាក់​ឯង។

 

  • Messi ធ្លាប់​លេង​ប៉ះ​ Arsenal ៤​ប្រកួត ស៊ុត​បាន​៦​គ្រាប់ និង​ធ្វើ​បាន​ហែតទ្រីក​​១​ដង។
  • យ៉ាងណា Messi មិន​ដែល​ស៊ុត​ចូល​ទី​ ​Petr Cech ទេ​ ក្នុង​ជំនួប​គ្នា​៧​ប្រកួត​ចុង​ក្រោយ តាំង​ពី​អ្នកចាំទី​រូប​នេះ​នៅ​ក្រុម​ Chelsea។

 

Messi ​រក​គ្រាប់​អត់​បាន កាល​ប៉ះ Petr Cech នៅឆ្នាំ​២០១២

​ ​​សម្រាប់​ការ​ប្រកួត​គូ​នេះ ជើង​ទី​១​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ​នា​កីឡដ្ឋាន​ Emirates ​ទឹក​ដី​អង់គ្លេស​ រីឯ​ជើង​ទី​២ នៅ​ថ្ងៃ​ទី​១៦ ខែ​មិនា នា​កីឡដ្ឋាន​​ Camp Nou ​ប្រទេស​អេស្ប៉ាញ៕

 

​ចុះ​ប្រិយ​មិត្ត​ជឿ​ថា Arsenal អាច​បិទ​ Barcelona ជាប់​ទេ?​​

 

-ចុចអាន៖ Olivier Giroud ស៊ុត hat-trick ជួយ Arsenal ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ UEFA

អត្ថបទថ្មី