ខ្សែប្រយុទ្ធកំពុងឡើងជើង Chicharito ទម្លាយសម្ដី Van Gaal
- 2015-12-16 17:00:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែប្រយុទ្ធកំពុងឡើងជើង Chicharito ទម្លាយសម្ដី Van Gaal
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Javier Hernandez ឬហៅឲ្យខ្លីថា Chicharito ដែលកំពុងឡើងជើងខ្លាំងនៅលីកកំពូលអាល្លឺម៉ង់ បានបង្ហាញឲ្យដឹងពីរឿងរ៉ាវមួយចំនួនដែលធ្វើឲ្យខ្លួនត្រូវចាកចេញពី Manchester United។
Hernandez បានឲ្យដឹងថាអ្នកចាត់ការបិសាចក្រហម លោក Louis van Gaal ជាអ្នកធ្វើឲ្យខ្លួនគ្មានជម្រើសអ្វីក្រៅពីចេញពីទ្រនំដែលខ្លួនចង់នៅបន្ត។ និយាយនៅក្នុងកម្មវិធីទូរទស្សន៍អេស្ប៉ាញ Fiebre Maldini កីឡាករជម្រើសជាតិម៉ិកស៊ីកូ បានឲ្យដឹងថា៖ "ខ្ញុំគ្មានបំណងចាកចេញ (ពី Man Utd) នោះទេ ប៉ុន្តែខ្ញុំចង់ចូលលេងឲ្យច្រើន។ Van Gaal បានប្រាប់ខ្ញុំថាគាត់មានខ្សែប្រយុទ្ធហើយ ដូច្នេះខ្ញុំត្រូវប្រជែងយកតំណែងក្នុងជម្រើសដំបូង ប៉ុន្តែខ្ញុំអាចចេញទៅក្លិបថ្មី បើឱកាសមកដល់"។
កីឡាករវ័យ២៧ឆ្នាំ បានសង្កត់ធ្ងន់ទៀតថា៖ "[...] ពេលខ្ញុំត្រលប់មកកាន់ Manchester វិញ ខ្ញុំមានឱកាសជាថ្មី ប៉ុន្តែថ្ងៃមួយខ្ញុំជួបនិយាយជាមួយ Van Gaal ហើយគាត់បានប្រាប់ខ្ញុំថាខ្ញុំមានឱកាសចូលលេងតែ១%ប៉ុណ្ណោះ។ ដូច្នេះខ្ញុំក៏ផ្លាស់ទៅ Bayer”។
នៅទឹកដីអាល្លឺម៉ង់ Chicharito បានធ្វើឲ្យគេចាប់អារម្មណ៍ជាខ្លាំង ដោយអាចបំប៉ោងសំណាញ់ទីគូប្រកួត បាន១៧គ្រាប់ ក្នុង២០ប្រកួតរដូវកាលនេះ។ កាលនៅ Old Trafford រូបគេ ចូលលេងបាន១០៣ប្រកួត និងស៊ុតបាន៣៧គ្រាប់៕
ចុចអាន៖ Van Gaal ថា Man Utd ត្រូវតែលើកពាន Europa League
ប្រែសម្រួល៖ សុវត្ថិ
ប្រភព៖ dailymail, skysports