ថៅកែផលិតកម្ម BKS ធ្វើឲ្យ Surprise ក្នុងថ្ងៃអាពាហ៍ពិពាហ៍
- 2015-12-18 17:22:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៅកែផលិតកម្ម BKS ធ្វើឲ្យ Surprise ក្នុងថ្ងៃអាពាហ៍ពិពាហ៍
ចន្លោះមិនឃើញ
តារាចម្រៀង និងជាម្ចាស់ផលិតកម្ម BKS លោក ឈុន សុវណ្ណភក្ដី បានរៀបអាពាហ៍ពិពាហ៍ហើយកាលពីម្សិលមិញ។ ក្នុងពិធីសំខាន់នៃជីវិតរបស់ខ្លួន តារារូបនេះបានធ្វើឲ្យ Surprise ដល់ ភរិយាក៏ដូចជាភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួម។
សកម្មភាពដែល ធ្វើឲ្យ Surprise នោះគឺ លោក ឈុន សុវណ្ណភក្ដី បានច្រៀងបទចម្រៀងចំនួន២បទ ដែលលោកបានតែងនិពន្ធយ៉ាងពិសេស សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួនផ្ទាល់ ពេលពិធីកាត់នំចូលមកដល់។ បទចម្រៀងទាំង២បទនោះ គឺជាបទ Original ដោយកូនកំលោះបានរៀបរាប់ពីការចាប់ផ្ដើមស្គាល់គ្នារហូតដល់សុំរៀបការ និងការសន្យា រួមរស់ជាមួយគ្នារហូតអវសាន្តជីវិតរៀងៗខ្លួន។
កូនក្រមុំរំភើបរហូតហៀរទឹកភ្នែកចេញមក ចំណែកភ្ញៀវកិត្តិយសវិញ បានទះដៃអបអរសាទរគូស្នេហ៍១គូនេះជាខ្លាំង។ ភ្ញៀវដែលអញ្ជើញមកក្នុងពិធីកាត់ចំណងដៃ លោក ឈុន សុវណ្ណភក្ដី និង អ្នកនាង ម៉ែន ចេននីក កាលពីយប់មិញ នៅឯបូរីវិមានភ្នំពេញ មានរហូតដល់ទៅ១២០តុឯណោះ ក្នុងនោះ អ្នកសិល្បៈប្រហែលជិត១០តុ។ ភក្ដី និង ចេននីក ទើបតែស្គាល់គ្នាបានប្រហែលជាកន្លះឆ្នាំប៉ុណ្ណោះ តាមរយៈការលេង Facebook ជាមួយគ្នា៕
អត្ថបទ៖ ខុត សីហា