អគ្គិសនីកម្ពុជាប្រកាសតម្លៃតចរន្តអគ្គិសនីមិនលើសរយៈពេល៤៥ថ្ងៃ
- 2015-12-20 16:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គិសនីកម្ពុជាប្រកាសតម្លៃតចរន្តអគ្គិសនីមិនលើសរយៈពេល៤៥ថ្ងៃ
ចន្លោះមិនឃើញ
អគ្គនាយកអគ្គិសនី កម្ពុជាបានចេញតារាងបង្ហាញឱ្យដឹង នូវតម្លៃបន្តចរន្តអគ្គិសនីពីបណ្តាញ សាធារណៈចូលទៅឱ្យអតិថិជនប្រើ ប្រាស់ដែលមានកម្លាំងចាប់ពី៥ដល់ ១០០អាំពែរ ដោយមានតម្លៃខុសគ្នាជា ប្រភេទលំនៅស្ថានផ្ទះជួលឬសិប្បកម្មនិង ការស្នើសុំមានរយៈពេលពី១៥ទៅដល់ ៤៥ថ្ងៃប៉ុណ្ណោះ ។
លោកកែវ រតនៈ ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក អគ្គិសនីកម្ពុជាបានបញ្ចោញតារាងអំពី ការជាវតម្លៃអគ្គិសនីនេះពីបណ្តាញ សាធារណៈទៅឱ្យអតិថិជនប្រើប្រាស់ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ ។ រីឯតម្លៃ ជាវអគ្គិសនីមានបីប្រភេទខុសគ្នា គឺទី ១-ប្រភេទអតិថិជនលំនៅស្ថាន, ទី២-ប្រភេទអតិថិជនអាជីវកម្មសិប្បកម្ម និងទី៣-ប្រភេទអតិថិជនផ្ទះជួលឱ្យ បរទេស, ស្ថានទូត និងសណ្ឋាគារ ។
ចំពោះតម្លៃជាវអគ្គិសនីប្រភេទ ទី១មានដូចតទៅៈ ការស្នើសុំប្រើប្រាស់ ត្រឹម១គុណ៥អាំពែរ-តម្លៃសរុប៦២. ០០០រៀល, ត្រឹម១គុណ១០អាំពែរ តម្លៃសរុប១២៤.០០០រៀល, ត្រឹម ១គុណ២០អាំពែរ តម្លៃសរុប៣៥១. ០០០រៀល, ត្រឹម១គុណ៣២អាំពែរ តម្លៃសរុប៧៦២.០០០រៀល, ត្រឹម១ គុណ៦៣អាំពែរ តម្លៃសរុប១.៥១១. ០០០រៀល, ត្រឹម៣គុណ៣២អាំពែរ តម្លៃ២.២៨៥.០០០រៀល, ត្រឹម៣គុណ ៤០អាំពែរ តម្លៃសរុប២.៨៤៤.០០០ រៀល, ត្រឹម៣គុណ៦៣អាំពែរ តម្លៃ សរុប៤.៥៣៣.០០០រៀល និងត្រឹម៣ គុណ១០០អាំពែរ តម្លៃសរុប៦.៩៩៩. ០០០រៀល ។
តម្លៃជាវអគ្គិសនីប្រភេទទី២ (អាជីវកម្ម-សិប្បកម្ម) ត្រឹម១គុណ៥ អាំពែរ តម្លៃសរុប១៥៤.០០០រៀល, ត្រឹម១គុណ១០អាំពែរ តម្លៃសរុប ៣០៨.០០០រៀល, ត្រឹម១គុណ២០ អាំពែរ តម្លៃសរុប៧២០.០០០រៀល, ត្រឹម១គុណ៣២អាំពែរ តម្លៃសរុប១.១៥៥.០០០រៀល, ត្រឹម១គុណ៦៣ អាំពែរ តម្លៃសរុប២.២៨៦.០០០រៀល, ត្រឹម៣គុណ៣២អាំពែរ ៣.៤៦៦. ០០០រៀល, ត្រឹម៣គុណ៤០អាំពែរ ៤.៣២០.០០០រៀល, ត្រឹម៣គុណ៦៣ អាំពែរ តម្លៃសរុប៦.៨៥៨.០០០រៀល និងត្រឹម៣គុណ១០០អាំពែរ តម្លៃសរុប ១០.៦៨០.០០០រៀល ។
ឯប្រភេទអតិថិជនៈ ផ្ទះជួលឱ្យ បរទេស ស្ថានទូត និងសណ្ឋាគារ ត្រឹម ១គុណ៥អាំពែរ តម្លៃសរុប១៩៥. ០០០រៀល, ត្រឹម១គុណ១០អាំពែរ តម្លៃសរុប៣៩០.០០០រៀល, ត្រឹម១ គុណ២០អាំពែរ-តម្លៃសរុប៨៨៤. ០០០រៀល, ត្រឹម១គុណ៣២អាំពែរ តម្លៃសរុប១.៤១៨.០០០រៀល, ត្រឹម១ គុណ៦៣អាំពែរ តម្លៃសរុប២.៨០២ ០០០រៀល, ត្រឹម៣គុណ៣២អាំពែរ តម្លៃសរុប៤.២៥៣.០០០រៀល, ត្រឹម ៣គុណ៤០អាំពែរ តម្លៃសរុប ៥. ៣០៣.០០០រៀល, ត្រឹម៣គុណ៦៣ អាំពែរ តម្លៃសរុប៨.៤០៧.០០០រៀល និងត្រឹម៣គុណ១០០អាំពែរ តម្លៃសរុប ១៣.១៤០.០០០រៀល ។ យោងតាមការបញ្ជាក់នៃ តារាងបន្តចរន្តអគ្គិសនីដែលចុះ ហត្ថលេខាដោយលោកអគ្គនាយក អគ្គិសនីកម្ពុជា កែវ រតនៈ បានបន្ថែមថា អតិថិជនមិនត្រូវបង់ប្រាក់លើសពីតារាង កំណត់ខាងលើនេះឡើយ ។
ចំពោះរយៈពេលនៃការភ្ជាប់ សេវាទៀតសោតគឺមានរយៈពេលពី ១៥ទៅដល់៤៥ថ្ងៃ ។
លិខិតដដែលនេះបានបញ្ជាក់ បន្ថែមទៀតថា ក្នុងករណីមានការយឺត យ៉ាវជាងរយៈពេលកំណត់ អគ្គិសនីកម្ពុជានឹងផ្តល់ជូនព័ត៌មានដល់ អតិថិជនវិញជាលាយលក្ខណ៍អក្សរ ៕
អត្ថបទ៖ សម្បត្តិកញ្ញា ប្រភព៖ Raksmeinews