អ្នក​សំដែង​ស្នៀត​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ស្លូវ៉ានី​បញ្ចេញ​ក្បាច់​បង្អួត​អ្នក​បើកបរ​ម៉ូតូ​ធំ​នៅ​កម្ពុជា

  • 2015-12-21 18:18:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ក្បាច់​ជិះ​បង្ហោះ​ ក្បាច់​ឈរ​សំកាំង​ខ្លួន​​និង​ក្បាច់​ពិសេស​ជា​ច្រើន​ទៀត​ត្រូវ​បាន​បង្ហាញ​អ្នក​ទស្សនា​សម្រាប់​ព្រឹត្តិការណ៍​សម្ដែង​​ស្នៀត​​បើក​​​ម៉ូតូ​គ្រោះថ្នាក់កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ​។

 

 
 
 
 

  ​ការ​សំដែង​​ស្នៀតម៉ូតូ​គ្រោះ​ថ្នាក់​​​នាំ​មក​ជូន​ដោយ​ក្រុមហ៊ុន​ KTM Cambodia ​​និង​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​កោះពេជ្រ​។ ការ​សំដែង​នេះ​មាន​ការ​ចូលរួម​ពី​​​លោក Rok Bagoros ជា​អ្នក​ជំនាញ​​បង្ហោះ​ម៉ូតូ​ធំ​ដ៏​ល្បី​​​​សញ្ជាតិ​ស្លូវ៉ា​ដែល​​​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​សម្រាប់ការសំដែង​ម៉ូតូ​ស្នៀត​គ្រោះថ្នាក់​​ទទួល​ស្គាល់​ទាំង​នៅ​តំបន់​អាស៊ី អាមេរិក​និង​អឺរ៉ុប​។ ​មុន​ពេលរៀបចំ​ការ​សំដែង​​បង្ហោះ​ក្បាច់​ម៉ូតូ​ប្លែក​ៗ​ដល់​អ្នក​ទស្សនា​​ដែល​ទាក់ទាញ​អ្នក​ទស្សនា​ជា​ច្រើន​​ ក៏​មាន​ការ​ដង្ហែ​ក្បួន​ម៉ូតូ​​យ៉ាង​អឺងកង​កាត់​តាម​ដង​វិថី​ក្នុង​រាជធានី​ភ្នំពេញ​របស់​សមាជិក KTM ចំនួន ៣០០ គ្រឿង​​។

 

តាម​ពិធី​ករ​ក្នុង​កម្មវិធី​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ធំ​ដែល​លោក Rok យក​មក​សំដែង​គឺ​ដឹក​តាម​យន្តហោះ​ហើយ​ដែល​ម៉ូតូ​​នេះ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​អាមេរិក។

 

 

ចុច​អាន៖ ទីផ្សារ​ឡើង​កម្តៅ Toyota បង្កើន​ការ​នាំ​រថយន្ត​ថ្មី​ប្រជែង​លើ​ទីផ្សារ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម