អេឡិច ហ្សូរ៉ា ចាប់ដៃ​ជាមួយ Peypey Dy ធ្វើ​កម្មវិធី​សប្បុរស​ធម៌

  • 2015-12-23 20:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេឡិច ហ្សូរ៉ា  ពិធីករ​ប្រុស​សម្បូរ​ចំណេះដឹង​ភាសា​បរទេស​ បាន​ចាប់ដៃ​គ្នា​ជាមួយ​តារា​សម្ដែង​ល្បី​ពូកែ​ធ្វើ​ទឹកមុខ  Peypey Dy រៀបចំ​កម្មវិធី " Christmas Singal Party” ដើម្បី​ប្រមូល​ថវិកា​ទៅ​ចូលរួម​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។

 

 

“ខ្ញុំ​ធ្វើ​កម្មវិធី​នេះ​ឡើង មិន​ត្រឹមតែ​ជា​ការ​ជួបជុំ​សប្បាយ​រីករាយ​រវាង​អ្នក​គ្មាន​គូ​នឹង​គេ​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​ចែករំលែក​ក្ដី​ស្រលាញ់​ដែល​ពួក​បង​មាន​ទៅ​កាន់​កុមារ​កម្ពុជា​ជាច្រើន​ដែល​ត្រូវ​ការ​ពឹងផ្អែក​លើ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ដែរ។” អាឡិច ហ្សូរ៉ា ថ្លែង។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​តាំងពី​ថ្ងៃ អាទិត្យ ទី ២០ សប្ដាហ៍​មុន​មក​ម្ល៉េះ និង​មាន​ការ​យោគយល់​ខ្លះ​ពី​សំណាក់​ម្ចាស់​ភោជនីយដ្ឋាន Urben beer house ផង​ដែរ។

 

តួ​សម្ដែង​ក្នុង​រឿង "ទេសចរ​ឋាន​នរក” បាន​បន្ត​ថា​ លោក  Peypey Dy និង​មិត្តភ័ក្ដិ​ដទៃ​ទៀត​ បាន​គិត​គ្នា​ជា​យូរហើយ ថា​​គួរ​​តែ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ជា​​ប្រយោជន៍​​ដល់​សង្គម​ជាតិ​ទាំង​មូល។ ដូចនេះ​ហើយ​ ក៏​ជ្រើស​រើស​យក​ថ្ងៃ ២០ នោះ​ឡើង​ដើម្បី ព្រោះ​កៀក​នឹង​បុណ្យ​ណូអែល ហើយ​ជា​ថ្ងៃ​ឈប់​សម្រាក​ទាំងអស់​គ្នា។

 

 

"ក្នុង​កម្មវិធី​សប្បុរស​ធម៌​ថ្ងៃ​នោះ​មាន​ការ​សម្ដែង ច្រៀង​ រាំ ដែលអាច​ធ្វើឲ្យ​​ក្រុម​បង​ប្រមូល​ប្រាក់​សរុប​ទាំងអស់​ប្រហែល​ជាង ៣០០ ដុល្លារ ហើយ​ថ្ងៃ សៅរ៍ ឬ អាទិត្យ​សប្ដាហ៍​នេះ ​បាន​ពួក​បង​យក​ទៅ​ជូន​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​។" ចំពោះ​មូលហេតុ​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​លុយ​ទាំង​នេះ ត្រូវ​បាន​បុរស​វ័យ ២៧ ឆ្នាំ​រូប​នេះ​ឲ្យ​ដឹង​ថា ដោយសារ​លោក​ជាប់​រវល់​ទៅ​ថត​តាម​បណ្ដា​ខេត្ត​ឆ្ងាយៗ តាំងពី​ម៉ោង ៥ ព្រឹក​ថ្ងៃ​ចន្ទ​បន្ទាប់ ​ទើប​គ្មាន​ពេល។

 

លោក​បាន​បន្ត​ថា​ ថ្ងៃ​នោះ​មាន​អ្នក​ចូលរួម​ជាង ១៣០ នាក់ ទាំង​អ្នក​ក្នុង​រង្វង់​សិល្បៈ និង​មិត្តភ័ក្ដិ​ធ្លាប់​រៀន​ជាមួយ​គ្នា។ ជាពិសេស​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​តារា​ចម្រៀង​កូន​ខ្មែរ​នៅ​កាណាដា តូនី កែវ ថែម​ទៀត​ផង៕

 

អត្ថបទ៖ទ្រី រ៉ាវី