Windows 10 មាន​អ្នក​ប្រើប្រាស់​ជាង ១១០ លាន​គ្រឿង មាន​អី​ពិសេស​ខ្លះ?

  • 2015-12-25 16:08:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ប្រតិបត្តិការ​ Windowsនៅ​លើ​កុំព្យូទ័រ​ដែល​ប្រិយមិត្ត​កំពុង​ប្រើប្រាស់ ប្រាកដ​ជា​ធ្លាប់​បាន​ដឹង​ហើយ​ពី​គុណ​សម្បត្តិ​និង​ចំណុច​ពិសេស​របស់​វា តាំង​ពី​ជំនាន់​មុន​ៗ​ដល់​បច្ចុប្បន្ន និង​នៅ​តែ​បន្ត​ការ​គាំ​ទ្រ​រហូត​ដល់​ជំនាន់​ចុងក្រោយ Windows 10។

 

ការ​ដែល​អ្នក​ប្រើប្រាស់​បាន​ដឹង​ពី​ចំណុច​ពិសេសៗ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​នីមួយៗ អាច​ពួកគេ​សម្រេច​ចិត្ត​បាន​ច្បាស់​លាស់​មុន​ទិញ​កុំព្យូទ័រ​យក​មក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ក៏​ដូច​ជា​ការ​សិក្សា​រៀន​សូត្រ ព្រោះ​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ជា​ច្រើន ឯ​តម្លៃ​ក៏​ខុស​គ្នា​ទៅ​តាម​នោះ​ដែរ។

 

 

កញ្ញា សោន សុផារី ជា​អ្នក​ជំនាញ​ផ្នែក​ឧបករណ៍​លើ​ផលិតផល Microsoft ប្រចាំ​នៅ​កម្ពុជា​បាន​រៀប​រាប់​ពី​ចំណុច​ពិសេស​ទាំង ៥ របស់ Windows 10 ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ប្រើប្រាស់។

 

១) ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​អាច​សាកល្បង​បាន

 

ដោយ​គិត​ចាប់​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​នេះ​បាន​លេច​ឈ្មោះ​ឡើង​រហូត​ដល់​ ចុង​ឆ្នាំ ២០១៥ នេះ​មាន​ចំនួន​អ្នក​ប្រើប្រាស់​រហូត​ដល់ ១១០ លាន​គ្រឿង​ដែល​បាន Update ឡើង Windows 10 ព្រោះ​ការ​សាក​ល្បង​គឺ​អាច​ទាញ​យក​បាន​ដោយ​ឥត​គិត​ថ្លៃ។

 

២) អាច​ផ្ទេរ​ឯកសារ​ពី​កុំព្យូទ័រ​ទៅ​ទូរសព្ទ​ដោយ​ស្វ័យប្រវត្តិ

 

នៅ​ក្នុង​ការ​ផ្ទេរ​ឯកសារ​ពី​កុំព្យូទ័រ​ទៅ​ទូរសព្ទ​ជា​រឿង​សាមញ្ញ​ទេ ប៉ុន្តែ​បើ​ឲ្យ​វា​ផ្ទេរ​ដោយ​ស្វ័យ​ប្រវត្តិ​ដូច​ជា​មិន​ងាយ​នោះ​ទេ ក្នុង​ករណី​នេះ Windows 10 អាច​ធ្វើ​បាន​ដោយ​គ្រាន់​តែ មាន​កម្មវិធី​ជា​សកល​ដូចជា Microsoft Office, Outlook, OneNote, OneDrive ឬ​កម្មវិធី​កម្សាន្ត​ពេញ​និយម​ដទៃ​ទៀត​ជា​ដើម ដែល​ខុស​ពី​ជំនាន់ Windows 8.1 ​ប្រសិន​បើ​ចង់​ផ្ទេរ​ឯកសារ​ទាល់​តែ Upload ចូល​គណនី Cloud ណា​មួយ​ដូច​ជា OneDrive ជា​ដើម​ហើយ​ចូល​ទៅ​ Download យក​មក​វិញ​ប្រសិន​បើ​ប្រើ​ជាមួយ​ទូរសព្ទ។

 

៣) មាន​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា Cortana

 

លក្ខណៈ​ពិសេស​របស់​បច្ចេកវិទ្យា Cortana ​ប្រៀប​ដូច​ជា Robot មួយ​អីចឹង​វា​អាច​បំពេញ​តម្រូវ​ការ​ជា​ចាំបាច់​របស់​ប្រិយមិត្ត​បាន​ទាំង​កុំព្យូទ័រ​និង​ទូរសព្ទ។ បញ្ជាក់៖ Cortana អាច​ធ្វើ​បាន​លើ​កុំព្យូទ័រ​ ជា​មួយ​ទូរសព្ទ​ជំនាន់​ថ្មី Lumia 550,950 និង 950XL ឬ​ដោយ​ភ្ជាប់​ជាមួយ​ឧបករណ៍ Microsoft Display Dock សម្រាប់​ការ​ប្រើ​ជំនួស​ម៉ាស៊ីន​កុំព្យូទ័រ​​ដោយ​​ភ្ជាប់​ជាមួយ​ស្រ្គីន សម្រាប់​សម្រួល​ដល់​ការ​ធ្វើ​បទ​បង្ហាញ​ផង​ដែរ។

 

៤) កម្មវិធី OneDrive មាន​ទំហំ​ធំ​និង​ងាយ​ប្រើ​ប្រាស់

 

មាន​កម្មវិធី​រក្សា​ទុក​ឯកសារ​លើ​ Cloudជា​ច្រើន​ដែល​អាច​ធ្វើ​បាន ប៉ុន្តែ​ជា​មួយ​កម្មវិធី Cloud របស់​Microsoft គឺ OneDrive ​ប្រិយមិត្ត​អាច​រក្សា​ទុក​ឯកសារ​បាន​រហូត​​ ៣០GB ដែល​រួម​បញ្ចូល​ទាំង​ឯកសារ​គ្រប់​ប្រភេទ វីដេអូ​ទំហំ​ៗជា​ដើម។

 

៥) មាន​ Interface ស្អាត​ទាក់​ទាញ

 

ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​នេះ ឃើញ​ថា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ មាន​ភាព​រលូន ជាពិសេស​មាន​ពណ៌​និង Interface ស្អាតៗ​ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​មាន​អារម្មណ៍​ថា ស្រស់​ស្រាយ​ពេល​បាន​ប្រើ Windows 10 ជំនាន់​ចុង​ក្រោយ​នេះ។

 

តើ​ប្រិយមិត្ត​ដឹង​ពី​ចំណុច​ពិសេស​ណា​ផ្សេង​ទៀត​ទេ?

 

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម