ហ្គេតប៊ី រៀបចំកម្មវិធី GATSBY Together Christmas អបអរបុណ្យគ្រីស្មាស និងស្វាគមន៍ឆ្នាំថ្មី
- 2015-12-25 16:15:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្គេតប៊ី រៀបចំកម្មវិធី GATSBY Together Christmas អបអរបុណ្យគ្រីស្មាស និងស្វាគមន៍ឆ្នាំថ្មី
ចន្លោះមិនឃើញ
ហ្គេតប៊ីតែងតែនាំអ្វីដែលថ្មី និងទាន់សម័យដល់យុវវ័យកម្ពុជា។ កាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅនេះ ហ្គេតប៊ីបានអញ្ជើញជាងសក់ដ៏ល្បីមកពីប្រទេសថៃ ដើម្បីមកចែករំលែកពីវិធីសាស្ត្រងាយៗក្នុងការច្នៃម៉ូដសក់ជាមួយ GATSBY Styling WAX ដោយមានការចូលរួមពីអ្នកតំណាងផលិតផលហ្គេតប៊ី គឺលោក នីកូ កញ្ញា ទេព បូព្រឹក្ស និងមានការសម្ដែងពិសេសៗ ការផ្តល់រង្វាន់ ការទស្សនាខ្សែភាពយន្ត 4DX និង 3D ទៀតផង។
អ្នកតំណាងហ្គេតប៊ីបានបញ្ជាក់ថា កម្មវិធី GATSBY Together Christmas ពិតជាទទួលបានការគាំទ្រជាច្រើនពីយុវវ័យ ព្រោះមានយុវវ័យយ៉ាងច្រើនបានចូលរួមលេងហ្គេមហ្វេសប៊ុក របស់ហ្គេតប៊ីដើម្បីទទួលបានការចូលរួមកម្មវិធីនេះ ហើយពួកគេពិតជាទន្ទឹងរង់ចាំកម្មវិធីនេះមកដល់។ GATSBY Together Christmas បានផ្តល់នូវការជួបជុំសប្បាយរីករាយ ជាពិសេសការផ្ដល់វិធីសាស្ត្រងាយៗក្នុងការច្នៃម៉ូដសក់ជាមួយ GATSBY styling Wax ដែលជាផលិតផលច្នៃម៉ូដសក់កំពុងពេញនិយមនៅកម្ពុជា។
Fan ម្នាក់ដែលចូលរួមបានមានចំណាប់អារម្មណ៍ថា គេពិតជាសប្បាយរីករាយក្នុងកម្មវិធីនេះ។ កម្មវិធីរបស់ហ្គេតប៊ី តែងតែមានអ្វីដែលប្លែកនិងគួរឲ្យចាប់អារម្មណ៍ ហេតុនេះហើយទើបពួកគេ តែងតែចូលរួមគ្រប់កម្មវិធីរបស់ហ្គេតប៊ី។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះបានផ្ដល់នូវចំណេះដឹងល្អៗ និង ភាពងាយស្រួលក្នុងការច្នៃម៉ូដសក់ជាមួយ GATSBY styling WAX។ ពួកយើងក៏បានដឹងបន្ថែមពីសារប្រយោជន៍នៃការតុបតែងខ្លួនឲ្យក្លាយជាយុវវ័យទាន់សម័យ។ ហ្គេតប៊ីក៏បានបង្ហាញថា ការរៀបចំខ្លួនឲ្យស្រស់សង្ហានិងទាន់សម័យ គឺមិនមែនត្រឹមតែសំលៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែម៉ូដសក់គឺពិតជាសំខាន់ដែលនឹងធ្វើឲ្យយើងកាន់តែមានភាពលេចធ្លោ និងទាក់ទាញ ហេតុដូចនេះហើយទើបហ្គេតប៊ីបានផ្ដល់ឱកាសឲ្យយុវវ័យទាំងអស់បានសាកល្បងផលិតផលហ្គេតប៊ី ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីផលិតផលហ្គេតប៊ី។
ហ្គេតប៊ីជាផលិតផលលំដាប់លេខ១នៅប្រទេសជប៉ុន ដែលនាំចូលមកកាន់ទីផ្សារកម្ពុជាតាំងពីឆ្នាំ២០១១ ដោយក្រុមហ៊ុន ឌីខេអេសអេច ខេមបូឌា។ ក្រៅពីផលិតផលច្នៃម៉ូដសក់ហ្គេតប៊ីក៏មានផលិតផលជាច្រើនទៀតសម្រាប់បុរស រួមមាន ហ្វូមលាងមុខត្រជាក់ហ្គេតប៊ី ស្ព្រៃយ៍បាញ់ខ្លួន ស្ព្រៃយ៍បាញ់សក់ និងទឹកអប់ជាដើម។ សូមរកទិញផលិតផលដែលមានបិទស្ទីកគ័រឌីខេអេសអេច ដើម្បីទទួលបានផលិតផលដែលមានគុណភាព៕
អត្ថបទ៖ ពាណិជ្ជកម្ម