ភាពយន្ត​ចាយ​ទុន​ជិត ១លាន​ដុល្លារ ចេញ Trailer ហើយ

  • 2015-12-28 17:49:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ខ្មែរ​ដែល​ល្បី​ថា ចាយ​ទុន​ជិត ១លាន​ដុល្លារ​អាមេរិក​រឿង "Before the Fall” នោះ ពេល​នេះ​បាន​បញ្ចេញ​វីដេអូ Trailer ផ្លូវ​ការ​ហើយ។

 

ការ​បញ្ចេញ​វីដេអូ Trailer នា​ពេល​នេះ បន្ទាប់​ពី​ថ្មី​ៗ​នេះ ភាពយន្ត​ខ្នាត​ធំ​ខាង​លើ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​សម្រាប់​ការ​ចូល​រួម​ដាក់​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ (CIFF) ទើប​នឹង​បញ្ចប់​ទៅ​ថ្មី​ៗ។

 

 

លោក យឹម សុសត្យា ប្រធាន​គ្រប់​គ្រង​ការ​ផលិត​របស់​ផលិតកម្ម Rock ថ្លែង​ថា សម្រាប់​ការ​ចូល​រួម​ក្នុង​មហោស្រព​ខាង​លើ ភាពយន្ត​របស់​លោក ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​មែន​ទែន ដោយ​មាន​អ្នក​ចូល​ទស្សនា​ពេញ​សាល​តែ​ម្ដង។ លោក​ថា "Before the Fall” ទទួល​បាន​ការ​គាំទ្រ​ច្រើន​លំដាប់​លេខ​២ បន្ទាប់​ពី​រឿង​របស់ អេនជាលីណា ចូលី។

  ខ្សែ​ភាពយន្ត​ខ្មែរ​ចាយ​លុយខ្ពស់ “Before the Fall” ជប់​លៀង​ធំ  

បន្ទាប់​ពី​ចេញ​វីដេអូ Trailer នេះ "មុន​ការ​ដួល​រលំ" ឬ "Before the Fall” នឹង​ចាក់​បញ្ចាំង​ជូន​ទស្សនិកជន​ក្នុង​ស្រុក​បាន​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី ៧ មករា ២០១៦ ត​ទៅ។ តោះ...ឥឡូវ​ទស្សនា Trailer ទាំង​អស់​គ្នា​សិន...!!!

 

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម