ចំណាត់ថ្នាក់កីឡាករ Barcelona ៥នាក់ ដែលល្អបំផុតឆ្នាំ២០១៥
- 2015-12-30 16:06:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាត់ថ្នាក់កីឡាករ Barcelona ៥នាក់ ដែលល្អបំផុតឆ្នាំ២០១៥
ចន្លោះមិនឃើញ
ក្រុម FC Barcelona គឺជាក្រុមកំពូលមួយប្រចាំឆ្នាំ២០១៥ បន្ទាប់ពីឈ្នះពានរង្វាន់សរុបដល់ទៅ៥ ក្នុងឆ្នាំនេះ។ ពានរង្វាន់ទាំង៥ ដែលក្រុមអ្នកមានបុណ្យឈ្នះរួមមាន La Liga, Copa del Rey, UEFA Champions League, UEFA Super Cup និង FIFA Club World Cup។
សមិទ្ធផលដ៏ធំធេងទាំងអស់នេះ កើតឡើងបានក៏ដោយសារមានកីឡាករល្អៗចូលរួមចំណែកដ៏សំខាន់។ តើកីឡាករណាខ្លះ លេងបានល្អបំផុត? Bleacher Reports បានបង្ហាញនូវកីឡាករ Barca ៥នាក់ ដែលលេងល្អជាងគេបំផុតឆ្នាំ២០១៥នេះ ដូចខាងក្រោម៖
៥/ Andres Iniesta – ខ្សែបម្រើ
ខ្សែបម្រើអេស្ប៉ាញ វ័យ៣១ឆ្នាំរូបនេះ គឺជា Play maker ដ៏សំខាន់ជួយចែកបាល់នាំលេងដល់មិត្តរួមក្រុមនៅតំបន់កណ្ដាលបានយ៉ាងល្អ។
៤/ Gerard Pique – ខ្សែការពារ
ខ្សែការពារកណ្ដាលអេស្ប៉ាញ វ័យ២៨ឆ្នាំរូបនេះ ក៏ជាតួអង្គសំខាន់ ដែលជួយរារាំងគូប្រកួតមិនឲ្យស៊ុតចូលទីបាន និងជាកីឡាករដ៏ឈ្លាសវៃនៅតំបន់ការពារខាងក្រោម។
៣/ Luis Suarez – ខ្សែប្រយុទ្ធ
ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ វ័យ២៨ឆ្នាំរូបនេះ ឡើងទម្រង់លេងយ៉ាងខ្លាំង តាំងពីផ្ទេរពី Liverpool មក ដោយស៊ុតចូលស្ទើរគ្រប់ការប្រកួត។
២/ Neymar – បម្រើប្រយុទ្ធ / ប្រយុទ្ធ
កីឡាករវ័យ២៣ឆ្នាំជម្រើសជាតិប្រេស៊ីលរូបនេះ ក៏ស៊ុតបានច្រើនគ្រាប់ដូចគ្នា ដែលធ្វើឲ្យរូបគេជាប់នៅបេក្ខភាព៣នាក់ចុងក្រោយ នៃពានរង្វាន់ Ballon d'Or ផងដែរ។
១/ Lionel Messi – បម្រើប្រយុទ្ធ / ប្រយុទ្ធ
កីឡាករជម្រើសជាតិអាហ្សង់ទីន វ័យ២៨ឆ្នាំរូបនេះ គឺជាបេះដូងរបស់ក្រុម Barcelona នៅឆ្នាំ២០១៥នេះ ដែលមានមតិជាច្រើនយល់ថា Super Star រូបនេះ គឺជាកីឡាករល្អបំផុតលើលោក និងអាចឈ្នះ Ballon d'Or លើកទី៥ ក្នុងអាជីពរបស់គេ នាខែមករាខាងមុខនេះទៀតផង៕
-ចុចអាន៖ ប្រធានក្លិប Barca៖ Messi ជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bleacherreports