ក្នុងឱកាសឈប់សម្រាក កំពូលតារាសម្ដែងហុងកុង Aaron Kwok បានចំណាយពេលដ៏រ៉ូមេនទិកនៅក្បែរមិត្តស្រីរបស់ខ្លួន។ តារាសម្ដែងរូបនេះបានចំណាយលុយដើម្បីមានទីកន្លែងផ្ទាល់ខ្លួនគ្មានអ្នកណារំខាន។
បណ្ដាញព័ត៌មាន QQ របស់ចិនបានរាយការណ៍ថា តារាសម្ដែងជួរមុខ Aaron Kwok ជាមួយនឹងមិត្តស្រី Moka Fang បានបណ្ដើរគ្នាលួចលាក់គ្មានអ្នកណាដឹងនៅលើដងផ្លូវ។ ពួកគេបានញ៉ាំអាហារល្ងាច ផឹកកាហ្វេ និងមើលកុនដូចគូស្នេហ៍ដទៃទៀតដែរ។ ដើម្បីកុំឲ្យមានអ្នកក្រៅចាប់អារម្មណ៍ខ្លាំងពេក តារាសម្ដែងអាយុ ៥០ ឆ្នាំបានជួលដាច់រោងភាពយន្តមួយសម្រាប់ពួកគេតែ២នាក់។ ដល់ពាក់កណ្ដាលអធ្រាត្រអ្នកទាំងពីរបានត្រលប់ទៅកាន់សណ្ឋាគារវិញ ពេលព្រឹកឡើង Moka Fang បានហៅតាក់ស៊ីត្រលប់ទៅផ្ទះវិញ។
ឆ្លើយតបនឹងរឿងរៀបការ តារាកើតឆ្នាំ១៩៦៥ បានឲ្យដឹងថា "ខ្ញុំនៅមិនទាន់គិតពីរឿងនេះទេ អ្វីៗគ្រប់យ៉ាងគួរតែទុកឲ្យព្រេងវាសនាជាអ្នកសម្រេច អ្វីដែលមកដល់គង់តែមកដល់នោះទេ"។ Aaron Kwok បានណែនាំមិត្តស្រីឲ្យម្ដាយបានស្គាល់ ហើយម្ដាយរបស់លោកក៏ពេញចិត្តនឹងនារីម្នាក់នេះដែរ៕
ចុចអាន៖ប្រកាសឈ្មោះកំពូលតារាហុងកុង ដែលរកបានចំណូលច្រើនជាងគេ ២០១៥
ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖zing