​ឈ្មោះ​​ជម្រើស​ជាតិ​​ទៅ​ពាន​ Bangabandhu ចេញ​ហើយ​ តែ​អត់​មាន​កីឡាករ​ល្អ​ៗ​ច្រើន​

  • 2016-01-02 16:57:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​ថ្នាក់​ដឹក​នាំ​​ទាំង​៣០​នាក់​ដែល​ត្រូវ​ចេញ​ទៅ​ពាន​​​​រង្វាន់ 2016 Bangabandhu Gold Cup នៅ​ប្រទេស​បង់ក្លាដេស​បាន​ចេញ​ហើយ ប៉ុន្តែ​មិន​មាន​ឈ្មោះ​កីឡាករ​ល្អ​ៗ​ជា​ច្រើន​នាក់។ ពាន​រង្វាន់​នេះ ក្រុម​​មាន​​៨ដែល​​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ពូល​គឺ​ពូល​ A មាន -​បង់ក្លាដេស នេប៉ាល់​ ស្រីលង្កា​ និង​​ម៉ាឡេស៊ី (អាច​ជា U-23 ម៉ាឡេស៊ី) ខណៈ​​ពូល​ B មាន​ ក្រុម​ U-23​ បង់ក្លាដេស បារ៉ែន​ ​កម្ពុជា និង​ម៉ាល់ឌីវ។ ការ​ប្រកួត​នឹង​ចាប់​ផ្តើម​ពី​​ថ្ងៃ​​ទី ៨​ដល់ ១៨ ខែ មករា ឆ្នាំ ២០១៦ បាន​​បញ្ចប់​​ហើយ​នៅ​ល្ងាច​​អង្គារ ទី ២៩​ខែ ធ្នូ ឆ្នាំ ២០១៥ នេះ។

 

កីឡាករ​ឆ្នើុំម​ៗ​មួយ​ចំនួន​ដែលមិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ដូច​ជា ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, កែវ សុខ ផេង, ធារី ចន្ថាប៊ីន, គួច សុកុម្ភៈ និង​អ្នក​ចាំ​ទី ស៊ូ យ៉ាទី ​ជា​ដើម​។ ពួក​គេ​ប្រហែល​ជា​ត្រូវ​ទុក​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ដែល​ពេល​វេលា​ប្រកួត​ជាន់​​គ្នា​នឹង​ការ​ប្រកួត​ពាន​រង្វាន់​នៅ​បង់ក្លាដេស​នេះ។ ម្យ៉ាង​ទៀត​ក៏​ជា​ឱកាស​មួយ​ផ្តល់​ដល់​យុវជន​ផ្សេង​ទៀត​ដែល​អាច​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​​សម្រាប់​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ និង​ឲ្យ​ពួក​គេ​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ៕

 

 

ថ្នាក់​ដឹក​នាំ និង​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​​

ល​ ឈ្មោះ​​ តួនាទី​
១​ ឆាំង ពិសិដ្ឋ​ អ្នក​ចាត់​ការ​
២​ Lee Tae Hoon គ្រូ​បង្វឹក​​
៣​ អ៊ុង កនយ៉ានិត​ គ្រូ​ជំនួយ​
៤​ អ៊ុំ​ សាវង្ស​ គ្រូ​ជំនួយ​
៥​ ហោ សុខហេង​ គ្រូ​ជំនួយ​
៦​ សួង ភិរម្យ​​ គ្រូ​អ្នក​ចាំទី​
៧​ ហៃ សក្ខរី​ គ្រូ​ពេទ្យ​
៨​ ស៊្រាង ប៊ុណ្ណា​ គ្រូ​ពេទ្យ​

កីឡាករ​

៩​ ស៊ើយ វិសាល​ កីឡាករ​
១០​ រឿម ចាន់រឿន កីឡាករ
១១​ ណុប តុលា​ កីឡាករ
១២​ ហួយ ផល្លីន​ កីឡាករ
១៣​ ខែក ខេមរិន​ កីឡាករ​
១៤​ សំអឿន ពិដោរ​ កីឡាករ
១៥​ នេន សុធារ័ត្ន​ កីឡាករ
១៦​ ប៉េង ប៊ុនឆាយ​ កីឡាករ​
១៧​ ឈិន ឈឿន​ កីឡាករ
១៨​ សុខ ច័ន្ទរស្មី​ កីឡាករ​
១៩​ អ៊ុំ សេរីរ័ត្ន​ កីឡាករ
២០​ ទូច រ៉ូម៉ា​ កីឡាករ​
២១​ ឆេង ម៉េង​ កីឡាករ​
២២​ ច្រឹង ពលរដ្ឋ​ កីឡាករ
២៣​ ប្រាក់​ មុន្នីភិរុណ​ កីឡាករ
២៤​ ទិត្យ ឌីណា​ កីឡាករ
២៥​ សុន វណ្ណដេត​ កីឡាករ​
២៦​ ថន ដារ៉ាពេជ្រ កីឡាករ
២៧​ ឡេង មករា​ កីឡាករ
២៨​ ហុង ផេង កីឡាករ
២៩​ សុខ សុវណ្ណ កីឡាករ
៣០​ ឃួន ឡាបូរ៉ាវី កីឡាករ
 

 

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី