ចង់ដឹងតួឯកស្រីបទ"ទីបំផុត" ជានរណាអត់?
- 2016-01-06 13:21:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងតួឯកស្រីបទ"ទីបំផុត" ជានរណាអត់?
ចន្លោះមិនឃើញ
ប្រសិនបើនិយាយបទ "ទីបំផុត" របស់លោក ហេង ពិទូ ទស្សនិកជនស្គាល់ច្បាស់ ប៉ុន្តែតួឯកស្រីដែលជាផ្នែកមួយនៃភាពជោគជ័យរបស់ចម្រៀង Original Song មួយបទនេះវិញ ប្រិយមិត្តស្គាល់ទេថា តើនាងជានរណា?
រីយ៉ា គឺជាតួឯកស្រីក្នុងបទ"ទីបំផុត" នាងមានឈ្មោះពេញថា ម៉ុន ផលចរិយា វ័យ១៩ឆ្នាំ កម្ពស់ ១,៦៦cm ជានិស្សិតឆ្នាំ ទី៣ នៃសាកលវិទ្យាល័យន័រតុន ជំនាញ ធនាគារ និងហិរញ្ញវត្ថុ ។ នាងមានកំណើតនៅក្នុងរាជធានីភ្នំពេញ ដែលមានឪពុកជាមន្ត្រីយោធា ម្ដាយជាមេផ្ទះ បងប្អូន២នាក់ ស្រីទាំង២ ហើយនាងគឺជាកូនច្បង។
ដោយមាននិស្ស័យខាងសិល្បៈ រីយ៉ា នៅឆ្នាំ ២០១៣ នាងបានចូលរួមប្រលងកម្មវិធី Khmer Supermodel ជំនាន់ទី៥ ប៉ុន្តែមិនទទួលបានលទ្ធផលជា វិជ្ជមានឡើយ គឺបានជាប់ត្រឹមវគ្គចុងក្រោយប៉ុណ្ណោះ។ យ៉ាងណា ចាប់តាំងពីពេលនោះមក នាងចាប់ផ្ដើមមានឱកាសប្រលូកសិល្បៈជាបន្តបន្ទាប់ ដោយការងារ គឺដើរម៉ូដ និងថតស្ប៉តអប់រំម្ដងម្កាល។
"ការងារខ្ញុំភាគច្រើន ដើរម៉ូដ ថតស្ប៉តបាន២-៣ដែរ ចំពោះការថត MV បាន២បទទេ គឺបទ "កុំបន្ទោសនាងអី" របស់លោក ណាំ ប៊ុណារ័ត្ន ច្រៀងរួមគ្នាជាមួយ លោក វណ្ណា ស័កិ្ត និងបទ "ទីបំផុត" របស់ ហេង ពិទូ" រីយ៉ា ថ្លែងបញ្ជាក់។
រីយ៉ា ត្រូវបានទស្សនិកជនស្គាល់កាន់តែច្បាស់ បន្ទាប់ពីតារាស្រីវ័យ១៩ម្នាក់នេះ ចេញមុខក្នុងបទ "ទីបំផុត" ទន្ទឹមគ្នានោះដែរ ទីផ្សារសិល្បៈក៏ចាប់ផ្ដើមឡើងជាបន្តបន្ទាប់។ "ឥឡូវហ្នឹង គេទាក់ទងខ្ញុំថតច្រើនណាស់បង មានទាំងស្ប៉តផង រឿងផង តែខ្ញុំមិនទាន់ទទួល ព្រោះជាប់ប្រលង "។
ដោយសារតែមិនទាន់បញ្ចប់ការសិក្សា រីយ៉ា មិនហ៊ានទទួលការថតច្រើនពេកឡើយ ពោល គឺនាងទទួលតែការថតណាដែលមិនប៉ះពាល់ដល់ការសិក្សាប៉ុណ្ណោះ។ ទៅថ្ងៃអនាគត ស្រីស្អាតម្នាក់នេះ បង្ហាញឆន្ទៈថា នឹងខិតខំជាមួយការងារសិល្បៈឲ្យបានកាន់តែច្រើនទៀត ដើម្បីមានអនាគតល្អ៕
អត្ថបទ៖ ខុត សីហា