Douglas Costa ចង់ឲ្យ Pep ទៅដឹកនាំជម្រើសជាតិប្រេស៊ីល

  • 2016-01-06 17:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Douglas Costa កីឡាករ​កំពុង​ឡើង​ជើង​នៅ Bayern Munich ចង់​ឃើញ​គ្រូ​បង្វឹក​របស់​គេ​បច្ចុប្បន្ន Pep Guardiola ទៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិប្រេស៊ីល។

 

 

ខ្សែបម្រើ​ប្រេស៊ីល វ័យ​២៥ឆ្នាំ​ ​ត្រូវ​បាន​លោក Pep នាំ​មក​កាន់ Bayern កាល​ពី​ខែ​កក្កដា​ ហើយពួក​គេ​ទាំង​ពីរ​នឹង​ដើរ​ផ្លូវ​រៀង​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​បន្ទាប់​ពី​គ្រូបង្វឹក៤៤ ឆ្នាំ​សម្រេច​ចាក​ចេញ​ពី​ទឹកដី Bavaria នៅ​ចុង​រដូវ​កាល។

 

យ៉ាង​ណា​ក៏​ដោយ Costa រីករាយ​នឹង​សហការ​ជាមួយ Pep ម្ដង​ទៀត​បើ​សិន​ជា​គាត់​ទៅ​ដឹកនាំ​ប្រេស៊ីល។ ឆ្លើយ​តប​នឹង​កិច្ច​សម្ភាសន៍​ Costa បាន​​ឲ្យ​ដឹង​ថា៖ "ជា​ការពិត ខ្ញុំ​មក Bayern ព្រោះ​តែ Pep។ ខ្ញុំ​ចង់​ឃើញ Pep ក្លាយ​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ។ មាន​ប្រជាជន​ប្រេស៊ីល​ជា​ច្រើន​ចូលចិត្តប្រព័ន្ធ​លេង​បាល់​ដ៏​ល្អ របស់​គាត់"។

 

 

Guardiola ធ្លាប់​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​កាល​ពី World Cup ឆ្នាំ​២០១៤ បើ​យោង​តាម Dani Alves ​​អះអាង។ អតីត​អ្នក​ចាត់​ការ Barcelona នឹង​ចាក​ចេញ​ពី Bayern នៅ​ចុង​រដូវកាល​នេះ ​ស្រប​ពេល​ក្លិប​ជា​ច្រើន​នៅ​អង់គ្លេស​មាន Chelsea, Manchester City និង Manchester United កំពុង​ព្យាយាម​ទាក់ទង​រូបលោក៕

 

-Pep នឹង​ចាកចេញ​​ពី Bayern ជំនួស​វិញ​ដោយ Ancelotti

- ភ្ញាក់ផ្អើល Pep Guardiola ​​​ចង់​ដឹក​នាំ​​ Man Utd

 

ប្រែ​សម្រួល៖ រុន វីរ៉ុត ប្រភព៖ goal

អត្ថបទថ្មី