ឧបករណ៍​ជំនួយ​​​​ការ​ថត​រូប​លើ​ iPhone ស៊េរី​ថ្មី​ ធានា​ត្រូវ​ចិត្ត​ប្រិយមិត្ត

  • 2016-01-07 16:12:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Olloclip បាន​បង្ហាញ​ឧបករណ៍ Olloclip Studio ដែល​គ្រឿង​បំពាក់​លើ iPhone 6/6  Plus និង 6s/6s Plus យ៉ាង​ពិសេស ដើម្បី​ជា​ជំនួយ​ដល់​ការ​ថត​រូប​និង​វីដេអូ​តាម​រយៈ iPhone កាន់​តែ​ស្រស់​ស្អាត​និង​មាន​គុណភាព​ខ្ពស់។

 

Olloclip Studio ស៊េរី​ថ្មី​នេះ​មាន​មុខងារ​ជា​ច្រើន​ដូចជា៖

 

-ស្រោម​រឹងមាំ​សម្រាប់​ការពារ iPhone។ -មាន Lens ច្រើន​ប្រភេទ​សម្រាប់​ភ្ជាប់​ទៅ​នឹង​កាមេរ៉ា​ iPhone ដើម្បី​អាច​ថត​រូប​មាន​គុណភាព​ល្អ​។ -Finger Grip  សម្រាប់​​ស៊ក​ម្រាម​ដៃ​នៅ​ពី​ក្រោយ iPhone ដើម្បី​ជួយ​ទប់​លំនឹង​ដៃ​ពេល​ថត​រូប​ឬ​វីដេអូ។ -ជើង​ទម្រ​តូច​សម្រាប់​​បញ្ឈរ iPhone ឱ្យ​មាន​លំនឹង​ពេល​ថត​វីដេអូ។ -ជន្ទល់​នៅ​ខាង​ក្រោយ​សម្រាប់​បញ្ឈរ iPhone លើ​តុ​ ពេល​ចង់​ទស្សនា​វីដេអូ​អ្វី​មួយ។ -Cold-Shoe Mounts សម្រាប់​ភ្ជាប់ Microphone ឬ Flash ពេល​ចង់​ថត​វីដេអូ​​លក្ខណៈ Professional។

 

ប្រិយមិត្ត​អាច​កុម្ម៉ង់​ទិញ គ្រឿង​បំពាក់​លើ iPhone ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន Olloclip Studio ក្នុង​តម្លៃ ១៣០ដុល្លារ តាម​រយៈ Link មួយ​នេះ ហើយ​នៅ​ខែ​ក្រោយ​ទើប​ក្រុមហ៊ុន​ចែកចាយ​លក់​លើ​ទីផ្សារ៕

 

 

https://www.youtube.com/watch?v=pEE2_DfKt_8

 

អាន៖Key Mission 360 ​កាមេរ៉ា​ចាប់​យក​រូបភាព​កម្រិត 4K ​ថត​បាន​ 360 ​ដឺក្រេ​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ olloclip

អត្ថបទថ្មី