តើ​ក្រៅ​ពី​អាជីព​​ប្រដាល់​ វ៉ន វីវ៉ា មាន​ការ​ងារ​អ្វី​​ផ្សេង​ទៀត​?​

  • 2016-01-08 16:55:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និយម​តាម​ដាន​កីឡា​ប្រដាល់​កម្ពុជា​បាន​ស្គាល់​ច្បាស់​ហើយ​កីឡាករ​ វ៉ន វីវ៉ា ដែល​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា និង​​បាត់​មុខ​ពី​សង្វៀន​​រយៈ​ពេល​ដោយ​សារ​​របួស​បាក់​ដៃ​ ប៉ុន្តែ​លោក​អ្នក​មាន​ដឹង​អត់​ថា​ ​ក្រៅ​ពី​អាជីព​ប្រដាល់​ កីឡាករ​រូប​នេះ​មាន​ការងារ​អ្វី​ផ្សេង​ទៀត?

 

អ្នក​ជិត​ស្និទ្ធ​នឹង​ វ៉ន​ វីវ៉ា​ បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ ​ក្រៅ​ពី​អាជីព​ប្រដាល់​​ ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ ISKA​ វ៉ន​ វីវ៉ា​​មាន​​ការងារ​ជា​មេការ​​នៃ​ក្រុម​ហ៊ុន​លក់​សាំង​មួយ​ដែល​កីឡាករ​រូប​នេះ​ត្រូវ​ត្រួត​ពិនិត្យ​មើល​រាល់​តៃកុង​ឡាន​បើក​ចេញ​-ចូល​ទៅ​តាម​បណ្ដា​ខេត្ត​នានា។

 

 

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ ​ក្រៅ​ពី​នេះ​ វ៉ន វីវ៉ា និង​ប្រពន្ធ​​កំពុង​ចង់​បើក​ហាង​លក់​អ្វី​បន្ថែម​ទៀត​ ហេតុ​ដូច្នេះ​ហើយ​ទើប​បាន​ជា​ ​ពួក​នាង​ចង់​លក់​ដី​​ដែល​មាន​តិច​តូច​ដើម្បី​​បាន​ដើម​ទុន​សម្រាប់​បើក​ហាង។ ទោះ​យ៉ាង​ណា​ អ្នក​ទាំង​ពីរ​មិន​បាន​ឲ្យ​ដឹង​ថា​ ចង់​បើក​ហាង​លក់​អ្វី​នោះ​ទេ។

 

វ៉ន វីវ៉ា​ ត្រូវ​បាន​គេ​ដឹង​ថា​ មាន​ដី​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ក្រាំងធ្នង់ ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ថែម​ទាំង​មាន​បន្ទប់​ជួល​ថែម​ទៀត។ ជាង​នេះ​ទៅ​ទៀត​ វ៉ន វីវ៉ា​បាន​ទាំង​សរសើរ​លើ​ Facebook របស់​ខ្លួន​ថា ចង់​លក់​ដី​​​ដើម្បី​យក​​ប្រាក់​ទៅ​ប្រកប​អាជីព​ផ្សេង។

 

ចំណែក​អាជីព​ប្រដាល់​វិញ​ វ៉ន​ វីវ៉ា​នៅ​តែ​មាន​អារម្មណ៍​ចង់​បន្ត​ឡើង​ប្រកួត​ ប៉ុន្តែ​ភរិយា​របស់​លោក​គឺ​ ស៊ន ដាវីន ហាម​មិន​ឲ្យ​បន្ត​អាជីព​ឈឺ​ខ្លួន​ទៀត​ទេ​ដោយ​សារ​របួស​បាក់​ដៃ​ និង​ខ្លាច​កើត​មាន​បញ្ហា​អាក្រក់​ទៀត៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​​