អត្ថប្រយោជន៍របស់ផ្កាកុលាបចំពោះសុខភាព
- 2016-01-10 02:10:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍របស់ផ្កាកុលាបចំពោះសុខភាព
ចន្លោះមិនឃើញ
ផ្កាកុលាបជាប្រភេទផ្កាដ៏ស្រស់ស្អាត និងមានគុណ ប្រយោជន៍ដ៏សម្បូរ បែបសម្រាប់សុខភាព របស់មនុស្សហើយវាក៏ត្រូវបានមនុស្សនៅសម័យបុរាណប្រើ ប្រាស់ជាឱសថព្យាបាលជំងឺយូរណាស់មកហើយ។
ផ្កាកុលាបផ្ទុកនូវអាហារូបត្ថម្ភ និងវីតាមីន យ៉ាងច្រើនរួមមាន វីតាមីន A, C , D, E និង វីតាមីន B-Complex ជាដើម លើសពីនេះ វាក៏សម្បូរដោយសារជាតិរ៉ែសំខាន់ៗមួយ ចំនួនទៀតដូចជា ស័ង្កសី ជាតិដែក រួមទាំង សេឡេញ៉ូមផងដែរ។ ផ្កាកុលាបផ្ទុកនូវសារជាតិដ៏មានប្រយោជន៍សម្រាប់ដល់ប្រភេទជំងឺផ្លូវចិត្តមួយចំនួន ដូចជាជំងឺបាក់ទឹក ចិត្ត និងជួយលើកទឹកចិត្តបានយ៉ាងប្រសើរមួយផ្នែក ហើយវាក៏ជាប្រភេទឱសថប្រឆាំងបាក់តេរី ប្រឆាំងរលាកយ៉ាងមានប្រសិទ្ធភាព។
ផ្កាកុលាបត្រូវបានក្រុមអ្នកជំនាញផ្នែក វេជ្ជសាស្ត្រឲ្យដឹងយ៉ាងច្បាស់ថា វាមានសមត្ថភាពក្នុងការព្យាបាលអាការៈឈឺ បំពង់ករ រលាកបំពង់ករ ការកើនឡើងនៃ បញ្ហារបស់ប្រព័ន្ធប្រសាទ ជួយព្យាបាល ជំងឺថប់អារម្មណ៍ ជំងឺឈឺក្បាល ជំងឺរលាក ក្រពះ ជំងឺលើសឈាម ជំងឺរលាកទងសួត ការបង្ករោគលើប្រដាប់នោម និងជួយព្យាបាលជំងឺបេះដូងបានផងដែរ។ វាក៏ត្រូវបានគេយកមកប្រើប្រាស់ក្នុងការព្យាបាលអាការៈជំងឺមួយចំនួនទៀតដូចជា បំបាត់ អាការៈឈឺ ចាប់ក្នុងពេលមានរដូវរបស់ ស្ត្រី ជួយសម្រួលដល់ចលនារបស់ប្រដាប់ រំលាយអាហារ បំបាត់អាការៈហើមពោះ ទល់លាមក និងបំបាត់ជំងឺរាគជាដើម។
ចំណែកត្របកផ្កាកុលាបត្រូវបានគេយកមកហាលឲ្យស្ងួតសម្រាប់ឆុងជាតែដែលវានិងផ្តល់គុណប្រយោជន៍ខ្ពស់ដល់សុខភាពរបស់មនុស្ស ជាពិសេសគឺសុខភាពរបស់សម្រស់ផ្នែកខាងក្រៅ រួមមានស្បែក និង ជាលិកាទន់ផងដែរ។ តែត្របកផ្កាកុលាបជួយកាត់បន្ថយភាពចាស់មុនអាយុ ជួយកាត់បន្ថយកម្រិតជាតិពុលពីក្នុងស្រទាប់ស្បែក និងធ្វើឲ្យស្បែកមុខមានសភាពស្រស់ថ្លាផងដែរ។
លើសពីនេះ វាក៏ត្រូវបានគេ ប្រើប្រាស់ជាឱសថមួយប្រភេទសម្រាប់ ព្យាបាលជំងឺសើរស្បែករួមមាន ជំងឺរមាស់ នៅលើស្បែក សត្វល្អិតទិច ឬខាំ ជួយ ព្យាបាលអាការៈរលាកដោយសារកម្ដៅ ថ្ងៃ បំបាត់មុន ព្យាបាលជំងឺរមាស់ Eczema និងបញ្ចៀសពីអាការៈស្ងួតរបស់ស្បែក បានផងដែរ ដោយគ្រាន់តែយកវាមកត្រាំនៅក្នុងទឹកក្តៅឧណ្ហៗ មុនពេលងូតទឹកប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ក្រុមអ្នកវិទ្យាសាស្ត្រក៏បានចម្រាញ់សារជាតិពីផ្កាកុលាបដើម្បីផលិតជាប្រភេទថ្នាំសម្រាប់សត្វល្អិតបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ លោកវេជ្ជបណ្ឌិត Anthony William អ្នកស្រាវជ្រាវ និងជាអ្នកចងក្រងពីគុណ ប្រយោជន៍របស់បន្លែ និងផ្លែបានបង្ហាញ នៅលើគេហទំព័ររបស់លោកថា មនុស្ស ភាគច្រើននៅលើពិភពលោកនៅមិនទាន់បានដឹងពីគុណប្រយោជន៍ដ៏សម្បូរបែប របស់ផ្កាកុលាប ចំពោះសុខភាពមនុស្សនៅឡើយទេ៕
អត្ថបទ៖ វុទ្ធា
ប្រភព៖ Khmerdaily