តារា ២ រូប អះអាងជួយកូនៗរបស់ វណ្ណ មករា
- 2016-01-18 17:59:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា ២ រូប អះអាងជួយកូនៗរបស់ វណ្ណ មករា
ចន្លោះមិនឃើញ
យ៉ាងហោចណាស់ មានតារាចម្រៀង ២ រូបហើយ ធ្លាប់បានអះអាងជួយកូនទាំងពីររបស់ វណ្ណ មករា ក្រោយឪពុកស្លាប់ទៅ។
ចំណែកឯតារាចម្រៀង ខាន់ ជេមស៍ ក៏ធ្លាប់បានលើកឡើងដែរថា វណ្ណ មករា ធ្លាប់មានគុណលើរូបលោក កាលមិនទាន់មានឈ្មោះបោះសំឡេង គ្រាដែលលោកទើបឡើងមករស់នៅភ្នំពេញដំបូង។ លោកអះអាងថា៖ " ថ្វីបើមិនទាន់បានជួយអ្វីដល់ឪពុកពិតមែន ប៉ុន្តែខ្ញុំនឹងជួយកូនៗរបស់គាត់តាមលទ្ធភាពខ្ញុំមាន"។
លោកអះអាងថា នឹងជួយជ្រោមជ្រែងនាំក្មេងៗចូលវិស័យសិល្បៈ ប្រសិនបើពួកគេមានទេពកោសល្យ និងចំណង់ចំណូលចិត្ត។ ប៉ុន្តែបើពួកគេមិនចាប់អារម្មណ៍អាជីពនេះទេ គឺអាចជួយតាមមធ្យោបាយផ្សេងទៀត៕
អត្ថបទ៖ សំ ជំនាញ