Valdes សរសេរ​លា​អ្នក​គាំទ្រ Man Utd

  • 2016-01-22 17:04:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

អ្នក​ចាំ​ទី​ក្រុម​បិសាច​ក្រហម Victor Valdes បាន​សរសេរ​លា​អ្នក​គាំទ្រ​​នៅ​ក្នុង​ទំព័រ​ Facebook និង Instagram របស់​ខ្លួន​ថា៖ " អរគុណ​អ្នក​ទាំង​អស់​គ្នា​ដែល​បាន​គាំទ្រ​ខ្ញុំ​ ​អំឡុង​ពេល​ប៉ុន្មាន​ខែ​ដែល​ខ្ញុំ​ប្រឹងប្រែង។ ខ្ញុំ​នឹង​មិន​បំភ្លេច​​នោះ​ទេ។ ជួប​គ្នា​ឆាប់ៗ!"។

 

ការ​សរសេរ​នេះ​ មាន​ន័យ​ថា​សុបិន​អាក្រក់រ​បស់​អតីត​អ្នក​ចាំ​ទី​ Barcelona នៅ Old Trafford ជិត​ឈាន​ដល់​ទី​បញ្ចប់​ហើយ ខណៈ​ក្លឹប​បែលហ្សិក Standard Liege បាន​ត្រៀម​រួចរាល់​ក្នុង​ការ​នាំ​យក​កីឡាករ​អេស្ប៉ាញ​ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រហូត​ចប់​រដូវ​កាល។

 
 

អ្នក​ចាំ​ទី​វ័យ​៣៤ឆ្នាំ បាន​ចុះ​កុងត្រា​នៅ Man Utd ​រយៈ​ពេល​១៨ខែ​កាល​ពី​១ឆ្នាំ​មុន​ ប៉ុន្តែ​ត្រូវ​អ្នក​ចាត់​ការ Louis van Gaal ទុក​ចោល មិន​ដាក់​ឲ្យ​លេង​សោះ។ កាល​ពី​រដូវ​កាល​មុន Valdes បាន​ចូល​លេង​ក្នុង​ក្រុម​ឈុត​ធំ​បាន​តែ​២ប្រកួត​ប៉ុណ្ណោះ ហើយ​ត្រូវ​ដក​ឈ្មោះ​ពី​បញ្ជី​កីឡាករ​ដែល​ត្រូវ​ទៅ​លេង​ត្រៀម​បើក​រដូវ​កាល​នៅ​អាមេរិក​ផង​ដែរ។

 

Valdes សម្រាក​លំហែ​កាយ​ជាមួយ​ភរិយា​ Yolanda Cardona

 

ក្រោយ​ឃើញ​សារ​ខាង​លើ អ្នក​ចាំ​ទី​ដៃ​ទី​១ David de Gea ដែល​ជា​មិត្ត​រួម​ជាតិ​អេស្ប៉ាញ​​របស់ Valdes បាន​សរសេរ​សារ​ជូន​ពរ​​សិស្ស​ច្បង​របស់​ខ្លួន​ផង​ដែរ ដូច​បង្ហាញ​ក្នុង​រូប​ខាង​ក្រោម​នេះ​ស្រាប់។

 
 

ចុចអាន៖ Valdes ចង់​ចាក​ចេញ​ពី Man United ទៅ​លេង​ឲ្យ​ក្លិប​នៅ​ប្រទេស​កំណើត