សកម្មភាព Miss University 2016 វគ្គជម្រុះដំបូងនៅរាជធានីភ្នំពេញ
- 2016-01-25 21:26:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សកម្មភាព Miss University 2016 វគ្គជម្រុះដំបូងនៅរាជធានីភ្នំពេញ
ចន្លោះមិនឃើញ
ការប្រកួត Miss University 2016 បានឈានដល់វគ្គជម្រុះដំបូងសម្រាប់បេក្ខនារីក្នុងរាជធានីភ្នំពេញ ដើម្បីយកទៅប្រកួតប្រជែងជាមួយបណ្ដានិស្សិតស្រីបីខេត្តផ្សេងទៀត។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ ហើយបេក្ខនារីទៀតសោតសុទ្ធសឹងតែជាអ្នកមានសមត្ថភាព ចំណេះដឹង រូបសម្រស់ស្រស់ស្អាត និងមានភាពប៉ិនប្រសព្វរៀងៗខ្លួន។ នេះបើតាមសម្ដីអ្នករៀបចំកម្មវិធី។
ចំណែកលោក ចាប ឆៃហ៊ាង ប្រធានការិយាល័យក្រុមហ៊ុន រ៉ូតូ ខេមបូឌា ប្រចាំទីក្រុងភ្នំពេញ និងជាអ្នកឧបត្ថម្ភធំបានឲ្យដឹងថា នេះជាលើកដំបូងសម្រាប់ការរៀបចំកម្មវិធី Miss University 2016 ដើម្បីលើកទឹកចិត្តដល់និស្សិតស្រីៗ ដែលកំពុងសិក្សានៅបណ្ដាសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា ឱ្យពួកគេមានឱកាសបញ្ចេញសមត្ថភាព និងភាពក្លាហានរបស់ខ្លួនទៅកាន់អ្នកដទៃ។ លោកបានបន្តទៀតថា Miss University 2016 នឹងជ្រើសយកបីចំណាត់ថ្នាក់ គឺលេខ ១,២ និងលេខ៣។
អ្នកជាប់ជយលាភី នឹងទទួលបានឱកាសដូចជា៖
-ការចូលរួមប្រកួតកញ្ញាឯកនៅក្រៅប្រទេស -ក្លាយជាតារាបង្ហាញម៉ូដប្រចាំ Sun Super Model Cambodia -រង្វាន់ជាទឹកប្រាក់ និងរង្វាន់ដទៃជាច្រើនទៀត។
ចំណែកកញ្ញា កិហ៍ មួយឡេង ដែលជាបេក្ខនារីមួយរូបនៅរាជធានីភ្នំពេញវិញបានប្រាប់ពីអារម្មណ៍របស់ខ្លួនថា នាងពិតជាមានក្ដីរំភើប និង មានមោទនភាពដែលបានចូលរួមប្រកួតក្នុងកម្មវិធី Miss University 2016 នេះ។
Miss University 2016 នឹងចុះទៅបីខេត្តបន្តទៀតរួមមាន កំពង់ចាម ចាប់ផ្ដើមដាក់ និងទទួលពាក្យ ថ្ងៃ ២៥ -២៦ មករា ២០១៦ និងជម្រុះនៅថ្ងៃ ២៧-មករា-២០១៦។ ខេត្តសៀមរាប ដាក់ និងទទួលពាក្យ ថ្ងៃ ២៨-២៩ មករា ២០១៦ និងជម្រុះថ្ងៃទី ៣០-មករា-២០១៦ និង ខេត្តបាត់ដំបងចាប់ផ្ដើមដាក់ និងទទួលពាក្យថ្ងៃទី ០១ -០២ កុម្ភៈ ២០១៦ និងជម្រុះនៅថ្ងៃទី ០៣ -កុម្ភៈ -២០១៦៕
អត្ថបទ៖ទ្រី រ៉ាវី