គង់ សុធារិទ្ធ ប្រកាស​រក​ជំនួយ​សង់​ផ្ទះ​ជូន​លោក​យាយ​វ័យ ៧៩ ឆ្នាំ

  • 2016-01-25 17:32:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គង់ សុធារិទ្ធ កំពុង​ប្រកាស​ស្វែង​រក​ជំនួយ ដើម្បី​សង់​ផ្ទះ​ជូន​ដល់​លោកយាយ​វ័យ ៧៩ ឆ្នាំ ដែល​ជា​ទុរគត​គ្មាន​ទីពឹង។

 

 

តារា​ចម្រៀង​រូប​នេះ​បាន​និយាយ​ថា ជីដូន​ជរា​គ្មាន​ទីពឹង​មាន​ឈ្មោះ ប្រេស ខន កំពុង​រស់នៅ​ក្នុង​ភូមិ​ដំណាក់​អំពិល ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល។ ហើយ​ផ្ទះ ដែល​ត្រូវ​សង់​នោះ​មាន​ទំហំ ៤ x ៦ម៉ែត្រ ប្រក់​ស័ង្កសី ល្មម​អាច​ឱ្យ​លោក​យាយ​កំព្រា​ខាង​លើ​រស់​នៅ​បាន និង​ចំណាយ​អស់​ទឹក​ប្រាក់​ប្រមាណ ១ ៥០០ ដុល្លារ​អាមេរិក។

 

មន្ត្រី​ក្រសួង​វប្បធម៌​ដដែល​បន្ត​ថា ក្រៅ​ពី​នេះ ក៏​មាន​សប្បុរសជន​មួយ​ចំនួន បាន​ចូលរួម​ឧបត្ថម្ភ​ផង​ដែរ​ដូច​ជា​មាន​ទាំង មុង​ភួយ កន្ទេល​ខ្នើយ ថ្នាំសង្កូវ និង​សម្ភារៈ​ថវិកា​មួយ​ចំនួន​ទៀត។ លោក គង់ សុធារិទ្ធ សង្ឃឹម​ថា នឹង​មាន​សប្បុរសជន​ចូលរួម​បន្ត សម្រាប់​សកម្មភាព​ជួយ​ដល់​លោក​យាយ​ជរា​រូប​នេះ និង​ទុរគត​ជន​ផ្សេង​ទៀត៕

 

អត្ថបទ៖​ សំ​ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ

អត្ថបទពេញនិយម
អត្ថបទថ្មី