លោកតា ​​​ជ័យ​ ប៊ុន​ឈឿ ធូរស្រាល​ពី​ជំងឺមហារីក​​​បាន​ច្រើន​ហើយ

  • 2016-01-27 16:03:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹទ្ធាចារ្យ​​​អាជ្ញាកណ្ដាល​​លោកតា​ ជ័យ ប៊ុន​ឈឿ បាន​ធូរស្រាល​ពី​ជំងឺ​មហារីក​ជើង​បាន​​ប្រមាណ​ជាង ៦០ %​ ហើយ ​​ក្រោយ​ព្យាបាល​ដោយ​​ចាក់​ថ្នាំ​​គីមី​សម្លាប់​មេរោគ​ ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ​កាល​ពី​​ពេល​កន្លង​ទៅ។

 

ឆ្លើយ​ឆ្លង​តាម​​រយៈ​ទូរសព្ទ​ជា​មួយ​ Sabay ​​អតីត​​​អាជ្ញាកណ្ដាល​ដ៏​មាន​ប្រជាប្រិយ​ភាព​លោក​​តា​​ ជ័យ ប៊ុន​ឈឿ​ បាន​ឲ្យ​ដឹង​ថា ​លោក​បាន​​​ធូរ​ស្រាល​ពី​ជំងឺ​​ប្រហែល​ជាង ៦០​% ​បន្ទាប់​ពី​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ប្រជាពលរដ្ឋ​​​​តាម​រយៈ​ការ​ផ្ដល់​ជា​ជំនួយ​ ដើម្បី​​​ព្យាបាល​។ ​លោក​តា​អាច​ដើរ​ និយាយ​ទូរសព្ទ​ និង​​​ទទួល​ទាន​អាហារ​បាន​ល្អ​ប្រសើរ​ជាង​មុន​ច្រើន។

 

​ព្រឹទ្ធាចារ្យ​​​​រូប​នេះ​បន្ត​ថា លោក​សូម​អរគុណ​ដល់​សន្ដានចិត្ត​​របស់​លោក​​ជំទាវ ហ៊ុន ម៉ាណា អគ្គនាយក​នៃ​ទូរទស្សន៍​បាយ័ន ដែល​បាន​ជួយ​ចេញ​ថ្លៃ​ព្យាបាល និង​ប្រជាពលរដ្ឋ​ទាំង​អស់​​​ក្នុងការ​​ជួយ​ឧបត្ថម្ភ​កន្លង​មក។ គ្រូពេទ្យ​​ដែល​ទទួល​បន្ទុក​ចាក់​ថ្នាំ​ជាតិ​គីមី​សម្លាប់​មេរោគ​មហា​រីក​ បាន​ប្រាប់​លោក​តា​ថា ត្រូវ​ចាក់​រហូត​គ្រប់​ចំនួន៦ដង​ទើប​បាន​ជា​សះ​ស្បើយ​​​វិញ ប៉ុន្តែ​ក្រោយ​ចាក់​គ្រប់​ចំនួន​​ហើយ​ គ្រូពេទ្យ​​នៅ​តែ​​បន្ត​ពិនិត្យ​រហូត​អាច​សន្មត​ថា​ សភាព​ជំងឺ​មិន​​ឈឺ​​ម្ដង ​ទៀត​ទើប​ឈប់​ចាក់​ថ្នាំ​គីមី៕

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​