រុន ស៊ីរ៉ា រំភើប​ខ្លាំង​នៅ​រាត្រី Show Off

  • 2016-01-29 16:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រុន ស៊ីរ៉ា ម្ចាស់​បទ "ច្រណែន​គេ​ដែល​មិន​មែន​ជា​ខ្ញុំ" បាន​ថ្លែង​មក​កាន់ Sabay ថា ខ្លួន​ពិត​ជា​រំភើប​ពេល​ដែល​បាន​ចូល​រួម​ក្នុង​ការ​ប្រ​គំ​តន្ត្រី Show Off  រដូវ​កាល​ទី​មួយ ដែល​ជា​តន្ត្រី​ប្រមូល​ផ្ដុំ​យុវវ័យ​មាន​ស្នាដៃ​ខាង​តែង​និពន្ធ​បទ​ភ្លេង​ថ្មី​ៗ។

 

 

“ចំណុច​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​​ខ្លាំង​ជាង​គេ​នោះ គឺ​ភ្លើង​បង​ព្រោះ​ថា ខ្ញុំ​មិន​ដែល​ចូល​រួមការ​ប្រ​គំ​តន្ត្រី​ណា​ដែល​រៀប​ចំ​ភ្លើង​បាន​ស្អាត និង​ទាក់​ទាញ​បែប​នេះ​ទេ និយាយ​រួម​ទៅ​គឺ​ឡូយ​ហ្មង​បង " ស៊ីរ៉ា លើក​ឡើង។ កញ្ញា​បន្ត​ថា​កញ្ញា​មិន​ដែល​រំពឹង​ទុក​ថា​មាន​មិត្ត​យុវវ័យ​ចូល​រួម​ច្រើន​កុះករ​​បែប​នេះ​ទេ​ ហើយ​កាន់​តែ​រំភើប​ជាង​នេះ​ទៅ​ទៀត​នៅ​ពេល​ដែល​មិត្ត​ៗ​យុវវ័យ​គាត់​ច្រៀង និង​រាំ​តាម​ចង្វាក់​ភ្លេង​ហើយ​ហ៊ោកញ្ជ្រៀវ​ខ្លាំង​ៗ​បែប​នេះ។

 

​​រុន​ ស៊ីរ៉ា ជា​បេក្ខនារី​ដែល​បាន​ប្រឡង​ជាប់​​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​កម្មវិធី​ Hear My Songs រដូវ​កាល​ទី​២៕

 

 

អត្ថបទ៖ SAMEDY