រីយ៉ា លេចមុខក្នុងឈុតសារភាពស្នេហ៍អមដោយ Flash Mob កណ្ដាល Major
- 2016-02-01 21:04:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រីយ៉ា លេចមុខក្នុងឈុតសារភាពស្នេហ៍អមដោយ Flash Mob កណ្ដាល Major
ចន្លោះមិនឃើញ
ក្រោយទទួលការចាប់អារម្មណ៍បន្ទាប់ពីបានបង្ហាញវត្តមានក្នុងបទចម្រៀង "ទីបំផុត" របស់ហេង ពិទូ កញ្ញា ម៉ុន ផលចរិយា ហៅ រីយ៉ា បានលេចមុខជាថ្មីធ្វើឲ្យភ្ញាក់ផ្អើលនៅ Major Cineplex by Cellcard ក្នុងឈុតសម្ដែងសារភាពស្នេហ៍មួយ ដែលត្រូវបានផ្ដួចផ្ដើមឡើងដើម្បីផ្សព្វផ្សាយភាពយន្តខ្មែរមួយរឿង។
រីយ៉ា បញ្ជាក់យ៉ាងខ្លីថា នេះគ្រាន់ជាការសម្ដែង មិនមែនជាការពិតដែលថា នាងមានស្នេហា ហើយត្រូវគូស្នេហ៍ធ្វើឲ្យភ្ញាក់ផ្អើលកណ្ដាលចំណោមដូច្នេះទេ សូមកុំភ័ន្តច្រឡំ។ យ៉ាងណា តារាស្រីវ័យ ១៩បង្ហើបថា ប្រសិនបើនាងមានស្នេហា ហើយត្រូវសំណព្វចិត្តធ្វើដូច្នេះ ក៏ជាការរំភើបមួយដែរ។
ឈុតសម្ដែងរបស់ រីយ៉ា រួមជាមួយការរាំ Flash Mob នោះ គឺជាផ្នែកមួយនៃការផ្សព្វផ្សាយរឿង "សិស្សប្អូនសំណព្វចិត្ត" ឬ "My Junior My Crush" ដែលត្រៀមនឹងចាក់បញ្ចាំងស្វាគមន៍ "បុណ្យនៃក្ដីស្រឡាញ់" ដែលនឹងមកដល់សប្ដាហ៍ទី២នៃខែនេះ។ កញ្ញា ស៊ា រស្មី ជាអ្នកនិពន្ធភាពយន្តខាងលើ បញ្ជាក់រឿងភាពយន្តស្នាដៃទី២របស់នាងនេះ សម្ដែងដោយ សុខ សោម៉ាវត្តី និងយឹម ណារ៉ា។
ប៉ុន្តែការដែលយកកញ្ញា រីយ៉ា សម្ដែងជំនួសក្នុងឈុតសារភាពស្នេហ៍ម្សិលមិញនេះ ទី១ដោយនាង មិនចង់ឲ្យមហាជន ដែលគ្រាន់ឃើញហើយដឹងថា ជាការផ្សព្វផ្សាយរឿងរបស់នាងតែម្ដង។ "យើងមិនចង់ឲ្យគេដឹងភ្លាមៗថា ជាការផ្សព្វផ្សាយរឿង ដូចបងឃើញមិញ អត់មាននរណាដឹងថាគេធ្វើដើម្បីអី្វទេ"។ ហេតុផលទី២ ព្រោះ រីយ៉ា វ័យក្មេង ស្អាត និងកំពុងពេញនិយម។
មើលឈុតស្នេហាក្នុងរឿង “My Junior My Crush ” រំលេចតាម Original Song
“ធ្វើអីចឹង រឿងយើងក៏គេចាប់អារម្មណ៍ ហើយ រីយ៉ា គាត់ក៏អាចកាន់តែល្បីដែរ"។ រស្មី បន្ថែម។ ជាមួយនឹងឈុតសម្ដែងខាងលើ ក៏មានការរាំ Break dance ក្នុងបទ "Will You Be My Girl Friend” ផងដែរ។ សូមទស្សនាទាំងអស់គ្នា...!!!
អត្ថបទ៖ ទារិកា