តារាចម្រៀង អេនជី វក់វីនឹងមុខជំនួញ
- 2016-02-03 16:18:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀង អេនជី វក់វីនឹងមុខជំនួញ
ចន្លោះមិនឃើញ
តារាចម្រៀងស្រីប្រចាំផលិតកម្ម សាន់ដេ កញ្ញា អេនជី បានប្រាប់ថា រាល់ថ្ងៃនាងមានភាពមមាញឹកនឹងហាងលក់សំលៀកបំពាក់ថ្មីរបស់នាង ជាជាងការច្រៀងព្រោះជាមុខរបរទើបតែចាប់ផ្ដើមរកស៊ី។
ចំពោះការងារសិល្បៈតារាស្រីវ័យ ២៤ ឆ្នាំខាងលើ បានលើកឡើងថា មិនសូវជាមមាញឹកប៉ុន្មានទេ ព្រោះនាងចង់ទុកពេលឲ្យបានច្រើនមកមើលការរកស៊ីសិន។ មូលហេតុដែល អេនជី រយាលពីចម្រៀងព្រោះ នាងយល់ថា ជំនួញមានស្ថិរភាពជាងសិល្ប។ "ការងារសិល្បៈខ្ញុំមិនអាចឋិតថេរបានយូរឡើយ ដូចនេះត្រូវរករបរណាមួយដែលអាចជួយជ្រោមជ្រែងជីវិតពេលដែលច្រៀងលែងកើត។”
តារាចម្រៀងដែលវិវត្តន៍ខ្លួនពីតារាសម្ដែងរូបនេះ ក៏បានបញ្ជាក់បន្ថែមទៀតដែរថា ហាងនោះគឺ នាងបើកតែម្នាក់ឯងទេ ហើយបច្ចុប្បន្នលក់ដាច់ព្រោះមានអតិថិជនដែលជាអ្នកគាំទ្រទៅជួយទិញជាហែហូរ ទើបធ្វើឲ្យនាងមិនអាចដើរចោល ឬទៅច្រៀងនៅឆ្ងាយៗបានដូចមុន។ រីឯការចំណាយទុនវិញអស់ប្រហែលជា ២ ម៉ឺនដុល្លារ និងបានគូស្នេហ៍ជួយមើលការខុសត្រូវខ្លះៗក្នុងហាងនោះដែរ។
ថ្វីត្បិតតែបែបនេះក៏ពិតមែន ម្ចាស់បទ "កុំទាន់បែកចិត្តពីអូន” រៀបរាប់បន្តថា នាងក៏មិនបានបោះបង់សិល្បៈដែរ ហើយពេលខាងមុខដ៏ខ្លី នាងនឹងមានចម្រៀងត្រៀមវាយលុកទីផ្សារថែមទៀតផង៕
អត្ថបទ៖ទ្រី រ៉ាវី