​ប្រទេស​ម៉ារ៉ុក ​បើក​ដំណើរ​ការ​​រោងចក្រ​ថាមពល​​​សូឡា​ធំ​បំផុត​ក្នុង​លោក​

  • 2016-02-05 16:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​មហាក្សត្រ​ប្រទេស​ម៉ារ៉ុក ​​​​បាន​បើក​ដំណើរ​ការ​​​គម្រោង​​ទី​មួយ​​របស់​រោង​ចក្រ​ថាមពល​សូឡា ឬ​​ថាមពល​​ពន្លឺ​ព្រះអាទិត្យ​​ឡើង​វិញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ ​ដែលនេះ​នឹង​ក្លាយ​ជា​​រោង​ចក្រ​សូឡា​ធំ​បំផុត​ក្នុង​លោក​​ ពេល​​​បញ្ចប់​រួច​រាល់។​

 

 

ស្ថានីយ​ថាមពល​ដែល​​​ស្ថិត​នៅ​​​ជាយ​​វាល​ខ្សាច់​សាហារ៉ា ​នឹង​មាន​ទំហំ​​ប៉ុន​រដ្ឋធានី​​​ប្រទេស​ម៉ារ៉ុក ​​និង​បញ្ចប់​នៅ​ឆ្នាំ ២០១៨​ខាង​មុខ ​ដោយ​ផ្ដល់​​អគ្គិសនី​ដល់​មនុស្ស​ប្រមាណ​ ​១,១​លាន​នាក់​។ គម្រោង​ទី​មួយ​ឈ្មោះ​ថា Noor 1 ​ផ្ដល់​ថាមពល​ ១៦០​មេហ្កាវ៉ាត់​​ ដែល​នឹង​ជួយ​កាត់​បន្ថយ​ប្រទេស​​​ម៉ារ៉ុក ​ក្នុង​ការ​បញ្ចេញ​កាបូន​ចោល បាន​​រាប់​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ៗ។

 

នៅ​​ម៉ោង ២​រសៀល​ ​ព្រះ​មហាក្សត្រ ​បាន​ចុច​ប៊ូតុង ​​បង្វែរ​ផ្ទាំង​កញ្ចក់​ចាប់​យក​ពន្លឺ​ព្រះអាទិត្យ ​​​ពេល​នោះ​កម្ដៅ​​ចាប់​ផ្ដើម​​​​បង្វិល​ទួប៊ីន ​​ធ្វើ​ឲ្យ​រោង​ចក្រ​​​បង្កើត​​ភ្លើង​អគ្គិសនី​តែម្ដង។​ នេះ​បើ​​អ្នក​នាំ​ពាក្យ​​ភ្នាក់​ងារ​ថាមពល​​កើត​ឡើង​វិញ​​របស់ម៉ារ៉ុក​​លោក Masen។

 

​​​គម្រោង​ទី​មួយ Noor 1 ​ធ្លាប់​​បាន​បើក​ដំណើរ​ការ​ដំបូង​នៅ​​ខែ​ធ្នូ​​កន្លង​ទៅ តែ​ត្រូវ​បាន​​ពន្យារពេល ​ប៉ុន្មាន​ថ្ងៃ​ក្រោយ ដោយ​សារ​បញ្ហា​មួយ​ចំនួន។ ស្ដេច Mohammed VI ​​នឹង​​បើក​សម្ពោធ​​​គម្រោង​ទី​ពីរ​ឈ្មោះ Noor 2 បន្ថែម​ទៀត​​​​នៅ​ពេល​ក្រោយ។

 

​បន្ទាប់​បើក​ដំណើរ​ការ​​ដំបូង​ ​រោង​ចក្រ​នឹង​ផ្គត់ផ្គង់​​ដល់​មនុស្ស​ជាង ៦៥ម៉ឺន​នាក់ ​ពី​ព្រឹក​ព្រលឹម​ រហូត​​ដល់​ ​ក្រោយ​ថ្ងៃ​លិច​​៣ម៉ោង។ ​ប្រទេស​នៅ​អាហ្វ្រិក​ខាង​ជើង​នេះ ​​គ្រោង​​​​ផលិត​​ថាមពល​​​កើត​ឡើង​វិញ​ឲ្យ​បាន ៤២% ​ត្រឹម​ឆ្នាំ ២០២០ ​ដោយ ១ភាគ៣ ​បាន​មក​ពី​​​ថាមពល​សូឡា ​កម្លាំង​ខ្យល់ ​និង​វារីអគ្គិសនី។

 

​ប្រទេសម៉ារ៉ុក ​​​​ដឹង​ថា​តម្រូវ​ការ​​​​ភ្លើង​អគ្គិសនី​​កើន​ឡើង ៧% ​ក្នុង​មួយ​ឆ្នាំ ​ដែល​ធ្លាប់​តែ​ពឹង​ផ្អែក​​​ទៅ​​​​ការ​នាំ​ចូល​ ៩៧% ​ពី​បរទេស​៕

 

 

 

 

ចុចអាន៖ ​ជួប​សុនខ​​កម្ពស់​ជាង ២ម៉ែត្រ ​​​ខ្ពស់​បំផុត​ក្នុង​លោក

ចុចអាន៖ ​ស្ត្រី​​ចាស់​ជាង​គេ​បំផុត ១១៩​ឆ្នាំ ​បង្ហើប​អាថ៌កំបាំង​​​អាយុវែង

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ The Guardian​​​​​

អត្ថបទថ្មី