អីយ៉ា! ស្រីស្អាត Miss University តាមខេត្តស្អាតៗមិនចាញ់អ្នកភ្នំពេញ
- 2016-02-06 16:54:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីយ៉ា! ស្រីស្អាត Miss University តាមខេត្តស្អាតៗមិនចាញ់អ្នកភ្នំពេញ
ចន្លោះមិនឃើញ
ក្រុមការងារ Miss University ទើបតែបានបញ្ចប់បេសកកម្មស្វែងរកបេក្ខនារីនិស្សិតស្រីតាមបណ្ដាខេត្តមួយធំៗ គឺ កំពង់ចាម សៀមរាប និងបាត់ដំបង ដើម្បីមកប្រកួតផ្ដាច់ព្រ័ត្រនៅភ្នំពេញនៅចុងខែកុម្ភៈនេះ
ការដាក់ពាក្យប្រកួត Miss University នៅក្នុងខេត្តកំពង់ចាមមានបេក្ខនារីចំនួន ១០៨ នាក់ រីឯសៀមរាប ៩៣ នាក់ ហើយ បាត់ដំបង ៧៨ នាក់ ដែលមកពីសាកលវិទ្យាល័យជាច្រើនក្នុងខេត្តទាំង៣នោះ ខណៈដែលបេក្ខនារី ៣ រូប នឹងត្រូវជ្រើសរើសតំណាងខេត្តមកប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅផ្សារទំនើបអ៊ីអនម៉ល រាជធានីភ្នំពេញ៕
ចង់ដឹងថា បេក្ខនារីនិស្សិតស្រីៗខេត្តទាំង៣ ស្រស់ស្អាតប៉ុណ្ណា សូមមើលរូបភាពខាងក្រោម៖
បាត់ដំបង
កំពង់ចាម
សៀមរាប
ជយលាភីនៅវគ្គផ្ដាច់ព្រ័ត្រ នឹងទទួលបានឱកាសដូចជា៖ -ការចូលរួមប្រកួតកញ្ញាឯកនៅក្រៅប្រទេស -ក្លាយជាតារាបង្ហាញម៉ូដប្រចាំ Sun Super Model Cambodia -រង្វាន់ជាទឹកប្រាក់ និងរង្វាន់ដទៃជាច្រើនទៀត។
អត្ថបទ៖ទ្រី រ៉ាវី