Wow! ម៉ាកធំល្បីៗលំដាប់អន្តរជាតិនៅផ្សារ Aeon និងផ្លូវព្រះសីហនុ មានប្រូម៉ូសិនបញ្ចុះតម្លៃដល់៧០%
- 2016-02-11 22:24:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wow! ម៉ាកធំល្បីៗលំដាប់អន្តរជាតិនៅផ្សារ Aeon និងផ្លូវព្រះសីហនុ មានប្រូម៉ូសិនបញ្ចុះតម្លៃដល់៧០%
ចន្លោះមិនឃើញ
នៅព្រឹកមិញ ឃើញមានហាងលក់សំលៀកបំពាក់ជាច្រើននៅផ្សារទំនើប Aeon និងនៅតាមបណ្ដោយផ្លូវព្រះសីហនុ បានព្យួរស្លាកប្រូម៉ូសិនពិសេសចាប់ពី ២០ - ៧០ ភាគរយ។
គ្រាន់តែនៅតាមផ្លូវព្រះសីហនុ ឃើញមានហាង Axara, Mango, E.PSE និង VNC ដែលជាម៉ាកល្បី ក៏មានកម្មវិធីពិសេសបែបនេះដែរ។ ចំណែកនៅផ្សារទំនើប Aeon Mall វិញ ក៏មានហាងជាច្រើនដូចជា VNC, ETERE, ELISA Cortés, Mango Man, Mango, Bonia, E.PSE, AXARA និង Flaxus Tokyo មានលក់ប្រូម៉ូសិនពិសេសដូចគ្នាដែរ។
បើតាមការសាកសួរទៅបុគ្គលិកក្នុងហាងមួយចំនួនបាន Sabay ប្រាប់ស្រដៀងគ្នាថា ការលក់ពិសេសនេះ គិតចាប់ពីពេលនេះតទៅដល់ថ្ងៃទី២៤ ខែនេះ រហូតដល់អស់ពីស្ដុក និងមានការបញ្ចុះតម្លៃចាប់ពី ២០ ទៅដល់ ៧០ ភាគរយទៀតផង។
ងាកទៅមើលទិដ្ឋភាពជាក់ស្ដែងនៅក្នុងហាងទាំងនោះ គឺមានអតិថិជនជាច្រើនបាននាំគ្នាចូលទៅទិញសំលៀកបំពាក់ និងស្បែកជើង ដែលសុទ្ធជាម៉ាកល្បីៗ។
តោះ! នាំគ្នាទៅទិញខោអាវ ស្បែកជើង កាបូប Brand Brand ទាន់ពេលកំពុងប្រូម៉ូសិនណា៎!
អត្ថបទ៖ ទ្រី រ៉ាវី