ស្រាបៀរឆាង ផ្លាស់ប្ដូររូបរាងដប ពណ៌បៃតងស្រស់ថ្លាជាងមុន
- 2016-02-15 21:45:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រាបៀរឆាង ផ្លាស់ប្ដូររូបរាងដប ពណ៌បៃតងស្រស់ថ្លាជាងមុន
ចន្លោះមិនឃើញ
ស្រាបៀរឆាង ដែលជានិមិត្តរូបនៃស្រាបៀរថៃធំជាងគេ បានធ្វើបដិវត្តរូបរាងថ្មីពីដបពណ៌ត្នោតជំនួសដោយការរចនាដបពណ៌បៃតងថ្លាគួរឲ្យទាក់ទាញ។
ការវិវឌ្ឍនេះត្រូវបានធ្វើឡើងដើម្បីនាំមកនូវការប្រើប្រាស់ដបថ្មីឲ្យស្របទៅនឹងកេរ្តិ៍ឈ្មោះរបស់ស្រាបៀរឆាង ជាស្រាបៀរមានគុណភាពខ្ពស់នៅក្នុងទីផ្សារអន្តរជាតិ។ ដបស្រាបៀរថ្មីមានរូបរាងខុសប្លែកពីមុនច្រើន រួមផ្សំជាមួយពណ៌បៃតងបង្កើតនូវបទពិសោធន៍ពិសាស្រាបៀរជាមួយនឹងភាពស្រស់ស្រាយ ប្រណីត និងទាន់សម័យ។
ដបស្រាបៀរត្រូវបានកែប្រែរូបរាងដោយភាពទាក់ទាញ ហើយអាចកាន់បានពេញដៃ។ កដបខ្ពស់ និងដបវែងជាងមុន បង្កើតបាននូវកិត្តិសព្ទ និងរូបរាងកាន់តែស័ក្ដិសមសម្រាប់បុរស និងកាន់តែអស្ចារ្យ។ ផ្នែកកណ្តាលរបស់ដបត្រូវបានកែតម្រូវដើម្បីងាយស្រួលកាន់ជាងមុន ហើយការកែលម្អតួដបធ្វើឲ្យវាកាន់តែស្រស់ស្អាត និងគួរឲ្យទាក់ទាញ។
ក្រៅពីការផ្លាស់ប្តូរពណ៌ពីពណ៌ត្នោតទៅពណ៌បៃតងថ្លា ពណ៌មាសដែលត្រូវបានប្រើប្រាស់លើគម្របដប និងស្លាកសញ្ញា ត្រូវបានកែលម្អឲ្យកាន់តែស្រស់បន្ថែមទៀតពីលើស្លាកសញ្ញាដ៏ភ្លឺថ្លា ដើម្បីរំលេចនូវស្រាបៀរដែលកាន់តែមានគុណភាពខ្ពស់៕
អត្ថបទ៖ ពាណិជ្ជកម្ម