នាយ ពាង បើក​សិប្បកម្ម​ប្រហិត​

  • 2016-02-17 17:46:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​លោក ​គឹម ដាំរ៉ុង ហៅ​​នាយ ពាង បច្ចុប្បន្ន​នេះ​កំពុង​តែ​កាក់កប​នឹង​មុខរបរ​ បោះ​ដុំ​ប្រហិត ដែល​ជំនួញ​នេះ​លោក​ទើប​តែ​បើក​ជា​​មួយ​បង​ប្អូន​កាល​ពី​ពេល​ថ្មីៗ​នេះ។

 

 

ការ​ងាក​មក​ចាប់​រកស៊ី​បើក​សិប្បកម្ម​ប្រហិត​បន្ថែម​លើ​អាជីព​សិល្បៈ​នេះ ត្រូវ​បាន​នាយ ពាង​និយាយ​ថា ក៏​ព្រោះ​តែ​ខ្លួន​ឃើញ​មុខរបរ​មួយ​នេះ​ស្រួល​​រក​ប្រាក់ ក៏​សាក​ល្បង​បបួល​បង​ប្អូន​ចូល​ហ៊ុន​គ្នា​បើក​តែ​ម្ដង​ទៅ។ ដើម​ទុន​នៃ​ការ​បើក​​សិប្បកម្ម​ប្រហិត​​នេះ នាយ ពាង ប្រាប់​ថា បាន​ប្រើ​ទុន​​ជាង​១ម៉ឺន​ដុល្លារ ហើយ​បច្ចុប្បន្ន​សិប្បកម្ម​​របស់​លោក​ មាន​ទីតាំង​នៅ​ឯ ចម្ការ​ដូង ក្នុង ខណ្ឌ​ដង្កោ។

 

 

នាយ ពាង លើក​ឡើង​ថា ​ប្រហិត​ដែល​សិប្បកម្ម​របស់​​ខ្លួន​ផលិត ជា​​ប្រភេទ​ប្រហិត​ស្រស់​មិន​មាន​លាយ​សារធាតុ​គីមី ហើយ​ការ​រក្សា​ទុក​ក៏​មិន​បាន​ច្រើន​ថ្ងៃ​ទេ បាន​តែ ២ទៅ៣ថ្ងៃ បើ​លក់​មិន​ដាច់​ គឺ​លោក​យក​ទៅ​ដុត​ចោល មិន​យក​ទៅ​លក់​ឲ្យ​ខួច​សុខ​​ភាព​​បង​ប្អូន​​នោះ​ទេ។ ដោយសារតែ​គិត​ទៅ​លើ​គុណភាព​បែប​នេះ នាយ ពាង ប្រាប់​ថា បច្ចុប្បន្ន​​​ប្រហិត​របស់​លោក​មាន​ការ​គាំទ្រ​ច្រើន ដោយ​​​មាន​ទាំង​អស់ ​​បោះ​ដុំ ក៏​ដូច​ជា​យក​ទៅ​លក់​រាយ ទាក់ទង​​មក​ទិញ​ជា​បន្ត​បន្ទាប់។

 

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ ស្ដី​ពី​ការ​រៀប​រាប់​​របស់ នាយ ពាង ជុំ​វិញ​ការ​បើក​សិល្បកម្ម​ប្រហិត​នេះ៕

 

 

អត្ថបទ៖ ខុត សីហា