​ឃ្លា​​ខ្លះ​ៗ ​​​អ្នក​មិន​គួរ​​និយាយ​ទៅកាន់ Crush

  • 2016-02-17 20:35:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Crush ​ជា​ពាក្យ​​​ដែល​យុវវ័យ​ចូល​ចិត្ត​​និយាយ​​​​នៅ​​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​​​ដោយ​មិន​បាន​ប្រែ​ជា​ភាសា​​ខ្មែរ​ឡើយ ​​​ពិសេស​លើ​បណ្ដាញ​សង្គម​ ឬ​អ៊ីនធឺណិត​ ​ដែល​មានន័យ​​ថា ជា​​មនុស្ស​ដែល​យើង​លួច​ស្រលាញ់ ដោយ​​ម្ចាស់​​គេ​ពុំ​ដឹងខ្លួន​​។​

​​​​​

ដើម្បី​​ចៀស​វាង​កុំ​​ទាន់​ឲ្យ​​ Crush ​របស់​អ្នក​ដឹង​ថា​អ្នក​លួច​ស្រលាញ់​គេ​​ ឬ​មិន​ចង់​ឲ្យ​គេ​បាត់​បង់​ចំណាប់​អារម្មណ៍​មក​លើ​អ្នក អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​​ឃ្លា​ទាំង​នេះ​​ ខណៈ​​ចំណងមិត្តភាព ឬ​ការ​ស្គាល់​គ្នា​​​មាន​រយៈ​ពេល​​ខ្លី​នៅ​ឡើយ។ ​

 

 

ប្រយោគ​​ និង​សំនួរ​ខាង​ក្រោម​​​ ដែល​គួរ​ចៀស​វាង៖​​

 

១.ខ្ញុំ​ចង់​​ណាត់​អ្នក​ទៅ​ញ៉ាំ​អី​ខាង​ក្រៅ ព្រម​ទេ?

 

​២. ​តើ​អ្នក​ចូល​ចិត្ត​ខ្ញុំ​ទេ?

 

៣. នាង​ដូច​ប្អូន​ស្រី​ខ្ញុំ​អីចឹង

 

៤. ​ខ្ញុំ​​ចង់​ស្វែង​រក​​ អ្នកណា​ម្នាក់​ដូច​អ្នក

 

​៥. ​អ្នក​ពិត​ជា​គួរ​ឲ្យ​ស្រលាញ់​ណាស់ ប៉ុន្តែ​ខ្ញុំ​​មាន​​​​​មិត្ត​​ស្រី​រួច​ហើយ

 

៦. ​អ្នក​ដឹង​ទេ ​ខ្ញុំ​ពិត​ជា​​​ធុញទ្រាន់​នឹង​ជីវិត​នៅ​លីវ​ណាស់

 

៧. ​សង្សារ​ចាស់​ខ្ញុំ​ពីមុន ​បែក​គ្នា ​ពី​ព្រោះ​គេ​គិត​ថា​ខ្ញុំ​តោង​ស្អិត​ពេក

 

៨. ខ្ញុំ​តែង​តែ​សុបិន​ឃើញ​អ្នក​​រាល់​យប់

 

៩.​ ខ្ញុំ​ផ្ញើ​សា​រ​ទៅ​​ច្រើន​ដង ហេតុអ្វី​អ្នក​មិន​ឆ្លើយ​តប​បន្តិច​សោះអី​ចឹង?

 

១០. ​តើ​​អ្នក​​យល់​ម៉េច​ដែរ​​​ចំពោះ​ការ​រៀបការ? ​​អ្នក​ធ្លាប់​​គិត​ចង់​រៀប​ការ​ឆាប់​ៗ​ដែរ​ទេ?

 

១១. ​ហេតុ​អ្វី​មិត្តភ័ក្ដិ​​ស្រី​​ម្នាក់​នោះ​តែង​តែ​នៅ​ជា​មួយ​អ្នក​រហូត ខ្ញុំ​ស្អប់​នាង​ណាស់

 

១២. ម្ដាយ​របស់​ខ្ញុំ ចង់​ជួប​អ្នក​ គិត​ម៉េច​ដែរ?

 

១៣. ​​ខ្ញុំ​គិត​ថា​ម្ដាយ​​អ្នក​​នឹង​ចូល​ចិត្ត​ខ្ញុំ ​ពេល​គាត់​បាន​ជួប​ខ្ញុំ

 

១៤. ខ្ញុំ​ជឿ​​ថា​ ខ្ញុំ​ជា​មនុស្ស​ល្អ​​ជាង​ មិត្ត​ប្រុស​របស់​អ្នក​ពី​​មុន

 

១៥. ​តើ​អ្នក​ធ្លាប់​មាន​មិត្ត​ប្រុស​​ប៉ុន្មាន​នាក់​ហើយ?

 

១៦.​ ខ្ញុំ​គិត​ថា​យើង​ទាំង​ពីរ​នាក់ ពិត​ជា​គូ​នឹង​គ្នា​យ៉ាង​សក្ដិសម ​តើ​យើង​ចង់​រៀប​ការ​ជា​មួយ​ខ្ញុំ​អត់?

 

 

 

ចុចអាន៖ សញ្ញា​បញ្ជាក់​ថា Crush មិន​បាន​ស្រលាញ់​អ្នក​វិញ​ទេ

ចុចអាន៖ យល់​ពាក្យ «Crush» ទេ? តិច​ច្រឡំ​ក្រាសសិតសក់​អី​ទៅ!

ចុចអាន៖ វិធី​សាស្ត្រ​​៩​យ៉ាង ដើម្បី​យក​ឈ្នះ​បេះដូង​ Crush របស់​អ្នក

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ News.yahoo ​​