EMAXX និង Huawei សហការគ្នាពង្រីកប្រព័ន្ធ 4G LTE ក្នុងប្រទេសកម្ពុជា
- 2014-09-17 23:16:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
EMAXX និង Huawei សហការគ្នាពង្រីកប្រព័ន្ធ 4G LTE ក្នុងប្រទេសកម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុន Huawei និង EMAXX កាលពីព្រឹកមិញនេះបានចុះហត្ថលេខាលើកិច្ចសន្យាសហការគ្នា ដើម្បីពង្រីកប្រព័ន្ធបច្ចេកវិទ្យា 4G LTE នៅក្នុងប្រទេសកម្ពុជានៅរយៈពេល ៣ ឆ្នាំខាងមុខ។
"យើងបានជ្រើសរើសខេត្តក្រុងគោលដៅចំនួន ៨ ដែលរួមមានរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ដើម្បីសម្រេចគោលដៅក្នុងការកសាងបណ្តាញព័ត៌មានវិទ្យា និងទូរគមនាគមន៍កម្ពុជានៅក្នុងរយៈពេល ៣ ឆ្នាំខាងមុខទៀត"។
យោងតាមឯកសារដែល Sabay ទទួលបាន គម្រោងសហការនោះរួមមាន ការកសាងស្ថានីយមូលដ្ឋាន 4G LTE, ការសាងសង់មជ្ឈមណ្ឌលប្រមូលទិន្នន័យអ៊ីនធឺណិត (IDC) បណ្តាញច្រកចេញចូលតែមួយ និងបណ្តាញទូរគមនាគមន៍ថ្នាក់ជាតិជាមួយល្បឿន 400 Gb ក្នុងមួយវិនាទី ដែលគម្រោងទាំងមូលនឹងត្រូវការរយៈពេលពី ១ ទៅ ២ ឆ្នាំ ដើម្បីបញ្ចប់ និងដែលអាចបម្រើដល់ប្រជាជនចំនួន ៩០ ភាគរយ ក្នុងខេត្តក្រុងជាគោលដៅ។
លោក Yu Quan នាយករងផ្នែកយុទ្ធសាស្ត្រ Wireless Product Line នៃក្រុមហ៊ុន Huawei បានឲ្យដឹងថា លោករីករាយដែលបានចាប់ដៃគូជាមួយ EMAXX ក្នុងការចូលរួមអភិវឌ្ឍវិស័យទូរគមនាគមន៍នៅក្នុងប្រទេសកម្ពុជា។
លោកថា ពលរដ្ឋកម្ពុជានឹងរីករាយក្នុងការទទួលសេវាអ៊ីនធឺណិតដែលមានល្បឿនលឿននិងទូលំទូលាយ នៅពេលគម្រោងនេះបញ្ចប់។
ក្រុមហ៊ុន EMAXX Telecom ជាប្រតិបត្តិករទូរគមនាគមន៍ចល័តនៅកម្ពុជា ដែលផ្តោតលើការផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន សេវាកម្ម VOIP សេវាកម្ម ISP សេវាកម្មទូរទស្សន៍ផ្កាយរណប និងសេវាកម្មបណ្តាញអ៊ីនធឺណិតឥតខ្សែ។ នៅដើមឆ្នាំ ២០១៥ ក្រុមហ៊ុននេះគ្រោងបើកដំណើរការជាផ្លូវការប្រព័ន្ធបច្ចេកវិទ្យា 4G LTE នៅរាជធានីភ្នំពេញ ដែលនឹងផ្តល់បណ្តាញបច្ចេកវិទ្យា 4G LTE ល្បឿនបំផុតនៅក្នុងប្រទេសកម្ពុជា។