ស្រី​ស្អាត Miss University 2016 ហាត់​ដើរ​ម៉ូដ​កាច់​រាង​ម៉ាអេម​

  • 2016-02-24 17:46:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ប្រកួត​ប្រជែង​កញ្ញា​ឯក​សាកលវិទ្យាល័យ Miss University 2016 នឹង​មក​ដល់​ហើយ។ ឯ​បេក្ខនារី​ទាំង​២០​រូប​វិញ កំពុង​តែ​ហ្វឹកហាត់​យ៉ាង​ខ្លាំងក្លា ខណៈ​ដែល​ម្នាក់​ៗ​ពោរ​ពេញ​ដោយ​ឆន្ទៈ​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​ដើម្បី​ត្រៀម​ខ្លួន​ដណ្ដើម​ជយលាភី​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ។​

 

 

លោក ម៉ែន និមល​រតន៍​​ នាយក​គ្រប់គ្រង​ប្រចាំ Sun Super Models Cambodia បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា៖ "បេក្ខនារី​ទាំងអស់​បាន​បញ្ចេញ​សមត្ថភាព​ពិសេស​រៀង​ៗ​ខ្លួន​ក្នុង​ការ​ហ្វឹកហាត់​ដើម្បី​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ ដូច​ជា ស្ទីល​ថត​រូប ​ដើរ​ម៉ូដ រៀន​រាំ ​​ហាត់​ Yoga ​​ទ្រឹស្ដី​ក្នុង​ការ​រៀបចំ និង​​ប្រតិបត្តិ​ខ្លួន​ឲ្យ​ក្លាយ​ជា​កញ្ញា​ឯក​ដែល​ល្អ​សម្រាប់​ជា​គំរូ​ដល់​ក្មេង​ជំនាន់​ក្រោយ ​ថែរក្សា​ស្បែក ​រៀបចំ​ឥរិយាបថ​​ចូលរួម​ក្នុង​កម្មវិធី​ធំ​ៗ​ដែល​ជា​សកម្មភាព​សំខាន់​ៗ​ដើម្បី​យក​មក​ធ្វើ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ជុំ​ចុង​ក្រោយ​នៃ​កម្មវិធី​​ Miss University 2016"​។

 

លោក​បាន​បន្ថែម​ទៀត​ថា​ ​​បេក្ខនារី​ទាំង​​២០​​រូប​ដែល​ជាប់​ក្នុង​វគ្គ​ជម្រុះ​មក​ពី​បណ្ដា​ខេត្ត​ និង​រាជធានី​ភ្នំពេញ​ទាំងអស់​​មាន​ភាព​វៃ​ឆ្លាត​ និងឆាប់​ចាប់​បាន​​ការ​បង្ហាត់​បង្រៀន​ ​មាន​សម្រស់​ស្រស់​ស្អាត​ និង​ពោរ​ពេញ​ដោយ​ចំណេះ​ដឹង។​

 

សូម​មើល​សកម្មភាព​ហាត់​សម​ដែល​ Sabay បាន​ផ្ដិត​រូបភាព​កាល​ពី​ម្សិលមិញ​នេះ៖

 

 

 

 

 

 

 

 

 

 

 

 

ឆ្លង​កាត់​វគ្គ​ជម្រុះ​តាម​​សាកលវិទ្យាល័យ​ក្នុង​ខេត្ត​​សៀមរាប បាត់ដំបង កំពង់ចាម និង​រាជធានី​ភ្នំពេញ ​Miss University 2016​ បាន​ចម្រាញ់​យក​បេក្ខនារី​ដែល​មាន​សមត្ថភាព និងក្លាហាន​សរុប​ ២០​ រូប​មក​ប្រកួត​ប្រជែង​ដើម្បី​ជយលាភី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​​ ឆ្នាំ​២០១៦​ នេះ​ នៅ​ផ្សារ​ទំនើប​អ៊ីអន រាជធានី​ភ្នំពេញ៕

 

អត្ថបទ៖ ធីតា

អត្ថបទថ្មី