Miss University ចែក​រំលែក​ក្ដី​ស្រលាញ់​ជាមួយ​ក្មេង​ៗ​សិស្ស​សាលា PSE

  • 2016-02-25 15:01:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Miss University 2016  ដែល​ត្រៀម​ប្រកួត​​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ អាទិត្យ សប្ដាហ៍​នេះ​ បាន​ឆ្លៀត​ឱកាស​ទៅ​ចែក​រំលែក​ទឹក​ចិត្ត​ស្រលាញ់​ចំពោះ​ក្មេង​ៗ។

 

 

ក្នុង​នាម​ជា​បវរកញ្ញា​នា​ថ្ងៃ​អនាគត​មួយ​រូប​​ស្រី​ស្អាតទាំង ​២០ រូប​បាន​បង្ហាញ​ដី​ទឹក​ចិត្ត​សប្បុរស និង​ចេះ​ចែករំលែក​ដោយ​បាន​យក​អំណោយ​ទៅ​ចែក​ជូន​ប្អូន​ៗ​កុមារ​នៅ​​អង្គការ​ស្នាម​ញញឹម​នៃ​កុមារ​ហៅ​កាត់ (PSE)។ នៅ​ពេល​ចុះ​ចែក​អំណោយ​ឃើញ​ថា​បេក្ខនារី  Miss University  ទាំង​អស់​មាន​ទឹក​មុខ​សប្បាយ​រីករាយ និង​មាន​ពាក្យ​ផ្ដែផ្ដាំ​ដល់​ប្អូន​ៗ​សិស្ស​ទាំង​៧០ នាក់​ឲ្យ​ខិតខំ​រៀន​សូត្រ​ដើម្បី​អនាគត។

 

អំណោយ​ទាំង​នោះ​រួម​មាន​កាបូប​ស្ពាយ​ក្រោយ ១ សៀវភៅ​ពីរ​ក្បាល ប៊ិច ១ ដើម ខ្មៅ​ដៃ ១ ដើម និង​ជ័រ​លុប ១៕

 

 
 
 
 
 
 
 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទថ្មី