សាន់ដេ សង្ឃឹម​ផ្ទុះ​ច្រើន​បទ​នៅ​ឆ្នាំ​នេះ

  • 2016-02-25 21:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​នេះ​ផលិតកម្ម សាន់ដេ បាន​ធ្វើ​បទ​ចម្រៀង​សម្រាប់​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រមាណ៤០បទ ហើយ​ក្នុង​នោះ​បទ​ចម្រៀង​ប្រហែល​ជាង​១០​បទសាន់ដេ សង្ឃឹម​ថា​នឹង​ផ្ទុះ​ខ្លាំង​នៅ​ឆ្នាំ​នេះ។

 

 

បទ​ទាំង​នោះ​មាន​ដូចជា​ បទ​ "ច្រៀង​ស្ដាប់​មិន​បាន" "បែក​ស្លុយ" "ហ៊ា" "អូន​រាំ​ពី​មុខ​បង​រាំ​ពី​ក្រោយ" និង "ឌឹបៗ​អ៊ួយ" ជា​ដើម ដែល​បទ​ទាំង​នោះ បាន​ចេញ​ថត​ស្វាគមន៍​ឆ្នាំ​ថ្មី​នា​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​បើ​តាម​លោក ឡាយ សុក​ចំរើន នាយក​ចាត់ការ​ទូទៅ។

 

"សម្រាប់​ឆ្នាំ​ថ្មី​ហ្នឹង​គឺ​យើង​ធ្វើ​ពិសេស​សម្រាប់ ឆាយ វិរៈយុទ្ធ​ និង ខេមរៈ សិរីមន្ត ព្រោះ​ថា​ទាំង​ក្បាច់​រាំ​និង​បទ​ចម្រៀង គឺ​យើង​បាន​សម្រិត​សំ​រាំង​សុទ្ធ​តែ​បទ​ល្អៗ" លោក​ ឡាយ សុកចំរើន បន្ថែម។

 

លោក Makara Cool ដែល​ជា​អ្នក​ដឹក​នាំ​ បញ្ជាក់​បន្ថែម​ថា ​"​​ក្រៅ​ពី​ថត​នៅ​ក្នុង​ស្ទូឌីយោ​​ខាង​សាន់់ដេ​ក៏​មាន​ថត​ជា​លក្ខណៈ​សាច់​រឿង​បែប​ស្រុក​ស្រែ​​ផ្សេង​ៗ​ផង​ដែរ តែ​សម្រាប់​ទីតាំង​វិញ មិន​ទាន់​អាច​កំណត់​បាន​ទេ​ព្រោះ​​យើង​​​​ចង់​អោយ​ថត​ទៅ​ចេញ​មក​មាន​ភាព​ល្អ​ប្រសើរ និង​ប្លែក​អារម្មណ៍​" ៕

 

​តោះ...!!! មក​មើល​សកម្មភាព​ខ្លះ​ៗ​នៃ​ការ​ថត MV របស់​ផលិតកម្ម សាន់ដេ​ កាល​ពី​យប់មិញ​ទាំង​អស់​គ្នា...!!!

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ SAMEDY​​​​​​​

​​​

អត្ថបទថ្មី