ផ្ដាច់ព្រ័ត្រល្ងាចនេះ Miss University មាស សុខសោភា មានក្បាច់រាំពិសេស
- 2016-02-27 13:16:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ដាច់ព្រ័ត្រល្ងាចនេះ Miss University មាស សុខសោភា មានក្បាច់រាំពិសេស
ចន្លោះមិនឃើញ
បន្ទាប់ពីជម្រុះយកបេក្ខជន ២០រូបទាំងប្រាំខេត្តក្រុង ដើម្បីមកហ្វឹកហាត់នៅភ្នំពេញមួយរយៈរួចមក ថ្ងៃនេះ Miss University 2016 នឹងឈានមកការប្រកួតផ្ដាច់ព្រ័ត្រនៅក្នុងផ្សារទំនើប Aeon Mall ព្រមទាំងមានវត្តមានកញ្ញា មាស សុខសោភាចូលរួមផងដែរ។
កម្មវិធី Miss University នឹងត្រូវបញ្ចប់នៅថ្ងៃនេះនៅក្នុងបរិវេណផ្សារទំនើប Aeon Mall ចាប់ពីម៉ោង ៤ :៣០ រសៀលតទៅ ហើយអាចឲ្យបងប្អូនចូលទស្សនាដោយសេរី ស្វែងយល់ពីសមត្ថភាពពិសេសៗរបស់បេក្ខនារី និងការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងស្រីកញ្ញា មាស សុខសោភា ដោយបានត្រៀមក្បាច់រាំឡូយប្លែកទៀតផង។ បានតាមសម្ដីអ្នករៀបចំកម្មវិធី បានប្រាប់ឲ្យដឹងថា ស្អែកនេះម្ចាស់បទ "ឬគ្រាន់តែយំ ក៏អូនខុសដែរ” បានត្រៀមចម្រៀងចំនួន ៦ បទ ដែលជាសុទ្ធសឹងតែជាបទថ្មី និងពេញនិយមរបស់មិត្តៗយុវវ័យ៕
អត្ថបទ៖ទ្រី រ៉ាវី