សាន គឹមស៊ាន ៖ "មុនខ្ញុំស្លាប់ បានឃើញល្បុក្កតោខ្មែរគាំទ្រច្រើនខ្ញុំអស់ចិត្តហើយ"
- 2016-02-29 17:14:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាន គឹមស៊ាន ៖ "មុនខ្ញុំស្លាប់ បានឃើញល្បុក្កតោខ្មែរគាំទ្រច្រើនខ្ញុំអស់ចិត្តហើយ"
ចន្លោះមិនឃើញ
"មុនខ្ញុំស្លាប់ បានឃើញល្បុក្កតោខ្មែរគាំទ្រច្រើនខ្ញុំអស់ចិត្តហើយ"។ នេះជាសម្ដីរបស់លោក សាន គឹមស៊ាន គ្រូបង្ហាត់ក្បាច់គុនល្បុក្កតោកម្ពុជា ដែលបានលើកឡើងក្នុងកម្មវិធីរាត្រីយុទ្ធគុនកាលពីពេលកន្លងទៅ។
គ្រូតាក្រមាមាសលោក សាន គឹមស៊ាន បានឲ្យដឹងថា លោកពិតជាសប្បាយចិត្តរកអ្វីនិយាយមិនបាន ដែលក្បាច់គុនល្បុក្កតោទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។ លោកប្រឹងប្រែងជិតមួយជីវិតរង់ចាំថ្ងៃល្បុក្កតោឈ្នះលេខ ១នៃការប្រកួតកម្មវិធីផ្សេងៗ មិនថាក្នុងស្រុក និងលើឆាកអន្តរជាតិ។
លោកបន្តថា គ្រប់ក្បាច់គុនរបស់ខ្មែរសុទ្ធល្អ ដែលទាមទារឲ្យយុវជនជំនាន់ក្រោយជួយថែរក្សា។ ទោះបីជាយ៉ាងណាលោកសប្បាយចិត្ត និងក៏អស់ចិត្តផងដែរ ដែលបានឃើញក្បាច់គុនល្បុក្កតោខ្មែរចាប់ផ្ដើមរស់ឡើងវិញក្នុងរយៈពេលចុងក្រោយនេះ។
សូមបញ្ជាក់ថា ក្បាច់គុនល្បុក្កតោបានឈ្នះជយលាភីលេខ ១ក្នុងកម្មវិធីរាត្រីយុទ្ធគុនលើកទី២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លេខ២បានទៅក្រុមកីឡាករតេក្វាន់ដូ ITF និងលេខ ៣បានទៅក្រុមកីឡាវ៉ូវីណាម៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា