កូន​ភ្លោះ​សុខភាព​ប្រក្រតី តែ ឈិន ច័ន្ទ​សុធារី មាន​បញ្ហា​សុខភាព​តិច​តួច

  • 2016-03-01 00:19:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ពី​មន្ទីរ​ពេទ្យមួយ​នៅ​ម្ដុំ​ទួលគោក ដែល ឈិន ច័ន្ទ​សុធារី កំពុង​សម្រាក​សម្រាល​បុត្រ​ភ្លោះ​នៅ​ទី​នោះ បាន​ឲ្យ​ដឹង​ថា តារា​ស្រី​រូប​​នេះ បុត្រ​ភ្លោះ បាន​ជួបបញ្ហា​សុខ​ភាព​បន្តិច​បន្តួច​អម្បាញ់មិញ​នេះ ដោយ​នាង​ធ្លាក់​ឈាម​ច្រើន ធ្វើ​ឲ្យ​ខ្សោយ។ នេះ​បើ​តាម​ភ្នាក់ងារ Sabay រាយការណ៍។

 

 

 បុត្រភ្លោះ​របស់ ឈិន ច័ន្ទសុធារី

 

យ៉ាង​ណា កញ្ញា ទ្រី រ៉ាវី ភ្នាក់ងារ​របស់ Sabay ដែល​កំពុង​មាន​វត្តមាន​នៅ​មន្ទីរ​ពេទ្យ​ខាង​លើ បាន​រាយ​ការណ៍​បន្ត​ថា សុធារី បាន​ដឹង​ខ្លួន​វិញ​ហើយ​ក្រោម​ការ​យក​ចិត្ត​ទុកដាក់​របស់​គ្រូពេទ្យ​ប្រមាណ​១​ម៉ោង ។ "គាត់​ដឹង​ខ្លួន​វិញ​ហើយ  គ្រាន់​តែ​កម្រើក​ខ្លួន​អត់ទាន់​​រួច។ គ្រូ​ពេទ្យ​ប្រាប់​ថា សុខ​ភាព​គាត់​នៅ​ខ្សោយ​នៅ​ឡើយ ដែល​ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រូ​ពេទ្យ​បន្ត​ទៀត"។

 

ទោះ​យ៉ាង​នេះ​ក្ដី សុខភាព​របស់​បុត្រ​ភ្លោះ​របស់ សុធារី និង សុវណ្ណ មករា មាន​សុខភាព​ប្រក្រតី។ ឈិន សុធារី បាន​ប្រសូត​បុត្រ​ភ្លោះ​ម្សិលមិញ​នៅ​មន្ទីរ​ពេទ្យ​ខេមា​តាម​រយៈ​វះកាត់ ក្រោយ​មិន​អាច​ផ្ដល់​កំណើត​ដោយ​ធម្មជាតិ​បាន។ បុត្រ​ភ្លោះ​របស់ អតីត​ពិធីការិនី​ទូរទស្សន៍​រូប​​នេះ ប្រុស​មួយ ស្រី​មួយ(ប្រុស​បង និង​កូន​ស្រី​ប្អូន)៕

 

អត្ថបទ៖ ទារិកា រាយការណ៍៖ ទ្រី រ៉ាវី