សុវណ្ណ គិរី មោទន​នឹង​ចរិត​ពី​ធម្មជាតិ

  • 2016-03-01 17:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ករ​ សុវណ្ណ គិរី ក្នុង​កម្ម​វិធី​ The Style Cambodia របស់​ស្ថានីយ​ប៉ុស្តិ៍​បាយ័ន​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ អំណោយ​​​ពី​ធម្មជាតិ​​បែប​ក្រមិចក្រមើម ដើម្បី​​ឲ្យ​​អ្នក​នៅ​ជុំ​វិញ​ខ្លួន​បាន​សើច​សប្បាយ​​​​រីក​រាយ​ លោក​ពិត​ជា​មាន​មោទនភាព​។

 

គិរី ថ្លែង៖" ទាំង​នេះ​ជា​អំណោយ​ពី​ធម្មជាតិ​ បង​មិន​ដឹង​ថា​យ៉ាង​ណា​នោះ​ទេ ដឹង​ត្រឹម​ថាអ្នក​ដែល​បាន​នៅ​​ក្បែរ​បង​គេ​ប្រាប់​ថា​ គឺ​​សប្បាយ​ចិត្ត​ដោយសារ​ចារិក​ក្រមិចក្រមើម​របស់​បង​ ពេល​ខ្លះ​ទោះ​មុខ​បង​មើល​ទៅ​ដូច​កាច​ប៉ុន្តែ​ពួក​គេ​នៅ​តែ​សប្បាយ​ចិត្ត​"។

 

 

​(រូបថត៖ ហ្វេស​ប៊ុក​ សុវណ្ណ​ គិរី​)

 

តារា​សម្ដែង​អាយុ​៣៥​ឆ្នាំ​បញ្ជាក់បន្ថែម​ថា ៖ "បច្ចុប្បន្ន​បង​ប្អូន​មួយ​ចំនួន​ពួក​គាត់​រវល់​ ធ្វើ​ការ​ងារ​ច្រើន​ ហត់​ច្រើន​ ចឹង​គាត់​ត្រូវការ​​មនុស្ស​ម្នាក់​ដើម្បី​ជួយ​ពួក​គាត់​កុំ​ឲ្យ​គិត​ច្រើន​  ហើយ​មាន​តែ​ភាព​​ក្រមិចក្រមើម​ធ្វើ​ឆ្កួត​ជា​ ហ្នឹង​ហើយ​ដើម្បី​ឲ្យ​គាត់​បាន​សប្បាយ​ចិត្ត​បន្ទាប់​ពី​បំពេញ​ការងារ​ផ្សេង​ៗ​ចប់"។

 

ក្នុង​នាម​ជា​អ្នក​មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ទៀត​ថា ​លោក​ចូល​សិល្បៈ​ដំបូង​តាមរយៈ​កម្ម​វិធី​យុវ​តារា​ឆ្នាំ​២០០៨​ ប៉ុន្តែ​កាល​នោះ​លោក​មិន​បាន​ជាប់​លេខ​​នោះ​ទេ ។ ​ដោយសារ​ឃើញ​ សមត្ថភាព​ ខាង​ទូរទស្សន៍​បាយ័ន​បាន​ហៅលោក​​ទៅ​ថត​រឿង​ កាល​នោះ គិរី បញ្ជាក់​ថា​ លោក​ ហ៊ុយ​ វាសនា ​ជា​អ្នក​ផ្ដល់​ឱកាស​ និង​បង្ហាត់​បង្រៀន​លោក​ខាង​វិស័យ​ភាព​យន្ត​ ដូច្នេះ​​ហើយ​​ទើប​លោក​មាន​គេ​ស្គាល់​ និង​នៅ​ជាប់​សិល្បៈ​ដល់​សព្វ​ថ្ងៃ សរុប​បាន​ជាង​២០​រឿង​ទាំង​ដុំ​ និង​ភាគ៕

មាន​ផលិតកម្មជ្រក​ភ្លាម Dj កូន​កណ្ដុរ ត្រៀម៤បទ វាយ​លុក​ទីផ្សារ

ចង់ដឹង​ថា សុខ ពិសី ច្រៀង ១ រោង ស៊ី​ថ្លៃ​ប៉ុន្មាន​អត់?

 

អត្ថបទ៖ ថា ម៉ាលីដា​