ល្បី​ថា Booysen Shane ​បែក​បាក់​ស្នេហា​ជាមួយ ណាតាហ្សា ​ហើយ​

  • 2016-03-03 16:11:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាម​ប្រភព​ជិតស្និទ្ធ​និង ណាតាហ្សា ​បាន​បង្ហើប​ប្រាប់ Sabay ​នៅ​ថ្ងៃ​នេះ​ថា ​ទំនាក់ទំនង​ស្នេហា​រវាង​កីឡាករ​បាល់ទាត់ Shane Booysen ​ជាមួយ​តារា​សម្ដែង​កូន​កាត់​ខ្មែរ-ឥស្លាម ​ណាតាហ្សា ​បាន​ឈាន​ដល់​ផ្លូវ​បំបែក​មួយ​ហើយ បន្ទាប់​ពី​មាន​ការ​យល់​ច្រឡំ​មិន​ចេះ​ចប់។

 

 

មិត្ត​ជិតស្និទ្ធ​នឹង ណាតាហ្សា ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​​ថា ​ដំបូង​ឡើយ​កាល​ពី​ថ្ងៃ​ Booysen ​របួស​អាទិត្យ​មុន ​ពួកគេ​ទាំង​ពីរ​នាក់​នេះ​មិន​ទាន់​មាន​អ្វី​កើត​ឡើង​នោះ​ទេ រហូត​ដល់​ថ្ងៃ​បន្ទាប់​ពី​ទើប​មាន​ការ​យល់​ច្រឡំ​គ្នា​កើត​ឡើង បណ្ដាល​ឱ្យ​មាន​បញ្ហា​រហូត​ដោះស្រាយ​មិន​បានតែ​ម្ដង។ រឿង​រ៉ាវ​នោះ​គឺ Booysen ​យល់​ខុស​ចំពោះ ណាតាហ្សា ​ដោយ​គិត​ថា​ នាង​បាន​ក្បត់​រូបគេ មិន​និយាយ​ការ​ពិត ពោល​គឺ​គិត​ថា​ នាង​កុហក​រូបគេ​ទៅ​ដើរ​លេង​ជាមួយ​ប្រុស​ផ្សេង​។

 

ដោយ​ការ​មិន​យល់​ចិត្ត​គ្នា​ច្បាស់ ខាង​ប្រុស​មិន​ព្រម​សុំទោស ​ខណៈ​ដែល​ខាង​ស្រី​ក៏​មិន​ព្រម​និយាយ​រក ​ទើប​ពួកគេ​សម្រេច​ថា​អាច​នឹង​ដើរ​ផ្លូវ​រៀង​ខ្លួន​ហើយ ជា​ជាង​នៅ​ជាមួយ​គ្នា​ឈ្លោះ​ប្រកែក​គ្នា​រាល់​ដង​យ៉ាង​នេះ។

 

ងាក​ទៅ​មើល​តាម​បណ្ដាញ​សង្គម Facebook ​វិញ ​គូ​ស្នេហ៍​ដែល​តែងតែ​ជិតស្និទ្ធ​និង​គ្នា​រហូត​នេះ ​បាន​លុប​រូបភាព​នៅ​ជាមួយ​គ្នា​អស់​ទៅ​ហើយ ​ខណៈ​ដែល​ណាតាហ្សា ​ក៏​បន្សល់​នៅ​ពាក្យ​សម្ដី​ប៉ុន្មាន​មាត់​ផង​ដែរ ដោយ​និយាយ​សូម​ឱ្យ​កីឡាករ​របស់​ភ្នំពេញ​ក្រោន​ជួប​តែ​សំណាង​ល្អ៕

 

អត្ថបទ៖ មុន្នី រម្យ

អត្ថបទថ្មី