ឈីងឈីង ម្ចាស់​ចិត្ត​ធ្វើ​ខួប​ឲ្យ​យប់មិញ

  • 2016-03-04 21:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា​ឈីង​ឈីង​តារា​ចម្រៀង​​របស់​ផលិតកម្ម​កាលីប  កាល​ពី​យប់​មិញ​បាន​ធ្វើ​ខួប​គម្រប់​២៣ឆ្នាំ​របស់​ខ្លួន​នៅ​ឯ​ភោជនីយដ្ឋាន​វីហ្វេន​ផ្សារ​ដេប៉ូ  ដោយ​ពិធី​នេះ នាង​បាន​ទម្លាយ​​ឲ្យ​ដឹង​ថា ម្ចាស់​ស្នេហ៍​របស់​ខ្លួន​​ជា​រៀបចំ​ឲ្យ។

 

 

បុរស​ម្នាក់​ដែល​ឈីងឈីង ប្រាប់​ថា ជា​ម្ចាស់​ចិត្ត​នោះ  មាន​ឈ្មោះ​ថា  ផន ចាន់ណា  គឺ​អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ផលិតកម្ម​កាលីប​តែ​ម្ដង។ តារា​ចម្រៀង​ម្នាក់​នេះ​ បាន​ឲ្យ​ដឹង​ថា អ្នក​ទាំង​ពី២បាន​ស្គាល់​គ្នា​រហូត​ដល់​មាន​ទំនាក់ទំនង​ស្នេហ៍​ជា​មួយ​​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​គម្រោង​​ភ្ជាប់​ពាក្យ ឬ ចូល​រោង​ការ​នៅ​ឡើយ​ទេ ពេល​គឺ​រង់ចាំ​រក​ប្រាក់​បាន​ច្រើន​សិន។ ជា​មួយ​នឹង​ទំនាក់ទំនង​នេះ ឈីងឈីង ប្រាប់​ថា ចាស់​ទាំង​សង​ខា ង​ក៏​បាន​ដឹងឮ អស់​ហើយ ​ផង​ដែរ ដោយ​ពួក​គាត់​ទុក​ពេល​ឲ្យ​ស្វែង​យល់​ចិត្ត​គ្នា​សិន។

 

 

ក្នុង​ពិធី​ខួប​យប់មិញ​នេះ ឈីងឈីង បាន​ហៅ​​អញ្ជើញ​​ភ្ញៀវ​​ប្រហែល​ជា១០០នាក់ ដោយ​នៅ​ក្នុង​នោះ មាន​អ្នក​សិល្បៈ​ប្រហែល​៣០ទៅ៤០ នាក់​ប៉ុណ្ណោះ។ នាង​ថា មិន​ហ៊ាន​អញ្ជើញ​ច្រើន​ឡើយ ព្រោះ​ខ្លួន​ឧស្សាហ៍​មាន​កម្មវិធី ត្បិត​អី​កាល​ពី​ឆ្នាំ​ទៅ​ នាង​ក៏​បាន​ធ្វើ​ខួប​បែប​នេះ​ផង​ដែរ ដែល​កាល​ណោះភ ផន ចាន់ណា អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ផលិតកម្ម​កាលីប រូប​នេះ ជា​អ្នក​រ៉ាប់រង​ដូច​គ្នា។

 

យប់​មិញ​នេះ ក្រៅ​ពី​ម្ចាស់​ស្នេហ៍​ធ្វើ​ខួប​ឲ្យ ឈីងឈីង​ថា អាច​មាន​កាដូរ​ពិសេស​ទៀត តែ​នាង​សូម​លាក់​សិន៕

 

 

 

 

 

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី