ដេគ័រ​មុខ​រោងការ​ អាច​រក​ចំណូល​បាន​ រាប់​រយ​ដុល្លារ​ ក្នុង​មួយ​យប់

  • 2016-03-08 23:06:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ម៉ៅ រិទ្ធ ហៅ ផល ម្ចាស់​ផលិតកម្ម​ទឹក​សុទ្ធ​ម្នាក់​នៅ ភូមិចក ឃុំរការក្នុង ក្រុង​ដូនកែវ ខេត្ត​តាកែវ បាន​ចាប់​យក​មុខរបរ​បន្ថែម​មួយ​គឺ​ការ​តុបតែង​ប្លង់​លម្អ​ដោយ​ផ្កា​រចនា​ជា​ក្បាច់​យ៉ាង​ល្អ​ប្រណីត​សម្រាប់​កូន​កំលោះ​កូន​ក្រមុំ​ឈរ​ថត​នៅ​មុខ​រោងការ។ មុខ​របរ​បន្ថែម​មួយ​នេះ​ទើប​បង្កើត​មិន​ទាន់​បាន​មួយ​ឆ្នាំ​ផង ប៉ុន្តែ​អាច​រក​ចំណូល​បាន​ចន្លោះ​ពី១០០ ទៅ ៥០០​ដុល្លារ​ក្នុង​មួយ​យប់​ៗ តាម​កម្មវិធី​តិច ឬ​ច្រើន។ ​

 

 

លោក រិទ្ធ បាន​និយាយ​ថា៖ “អតិថិជន​ស្គាល់​ខ្ញុំ​ភាគ​ច្រើន​ទៅ​ខាង​ស្រុក​បាទី កន្ទួត សៀមរាប... នៅ​តាកែវ​នេះ​មាន​មួយៗ​ទេ​បង”។ ថៅកែ​ក្មេង​ផ្គត់ផ្គង់​សេវាកម្ម​ដេគ័រ​តាម​ពិធី​រៀប​អាពាហ៍ពិពាហ៍​បាន​បញ្ជាក់​ប្រាប់ Sabay ទៀត​ថា លោក​មាន​គំរូ​ដេគ័រ​ទាំងអស់ ៥ឈុត ហើយ​មាន​ក្រុម​ការងារ​មួយ​សម្រាប់​ចាត់ចែង។ ចំពោះ​តម្លៃ​មួយ​ឈុតៗ​ជួលបាន១០០​ដុល្លារ បើ​យក​ផ្កា​ស្រស់​អាច​ដល់ ១៥០ដុល្លា​ក្នុង​មួយ​ឈុត។ បើ​ថ្ងៃ​រវល់​ខ្លាំង​មែន​ទែន លោក​ថា​អាច​ជួល​បាន ដល់​ទៅ ៥ឈុត ឬ​ស្មើ​នឹង ៥០០ដុល្លារ។ ​ រំលឹក​ពី​ការងារ​មុន​យក​ភរិយា ចន្លោះ​ឆ្នាំ២០០៦​ដល់​ឆ្នាំ២០១១ លោក រិទ្ធ ជា​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ភ្នំពេញ​មាន​ប្រាក់​ខែ៤០០ដុល្លារ។ ប៉ុន្តែ​ដោយ​មាន​គំនិត​ជា​សហគ្រិន ខ្លួន​ក៏​សម្រេច​ចិត្ត​ឈប់​ពី​ការងារ​មក​ជួយ​គ្រប់​គ្រង​ការងារ​លោក​ឪពុក​ជា​មេ​ចុង​ភៅ​តាម​មង្គលការ រួម​ទាំង​បើក​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ​ផង និង​ចុង​ក្រោយ​នេះ​លោក រិទ្ធ បាន​បង្កើត​ក្រុម​ការងារ​ដេគ័​តាម​ពិធី​មង្គលការ​ដែល​មាន​សម្ភារៈ​ដល់​ទៅ ៥ឈុត​ដើម្បី​ពង្រីក​របរ​កាន់​តែ​ធំ​ជាង​មុន​​​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ៕

 

 

 

 

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ពី​មុខ​ជំនួញ​របស់​លោក រិទ្ធ?

 

អត្ថបទ&រូបភាព៖ ជិន វេន

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

-លេខ​ទូរសព្ទ៖ ​099 588 880

-អ៊ីមែល៖​ bin.bunna@cidc.com.kh​

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​​បាន​សូម​ចុច​ត្រង់​នេះ!