ស្ងាត់ៗ​ក្រុមហ៊ុន​ហុងដា​បញ្ចេញ​ម៉ូតូ​ Scoopy និង​ Moove ស៊េរី​ថ្មី​ស្អាត​ទាក់​ភ្នែក​

  • 2016-03-09 21:17:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​​​​​​​​​វិបសាយ​ក្រុមហ៊ុន​ហុងដា​ប្រចាំ​ប្រទេស​ថៃ​ បាន​អាប់​ដេត​រូបភាព​ថ្មី​នៃ​ម៉ូតូ​ចំនួន​ពីរ​ម៉ូដែល​​គឺ​ Scoopy i និង​ Moove ដែល​ជា​​ស៊េរី​​ថ្មី​២០១៦ កាល​ពី​ពេល​ថ្មីៗ​កន្លងទៅ។

 

 

 

ដោយ​ឡែក​ចំពោះ​ម៉ូដែល​ Moove វិញ​ឃើញ​ថា​មិន​មាន​ខុស​ប្លែក​ពី​ស៊េរី​មុន​ប៉ុន្មាន​ឡើយ​ ដោយ​សង្កេត​ឃើញ​ថា​ផ្លាស់​ប្ដូរ​រចនា​បថ​ផ្នែក​ខាង​ក្រៅ​ជា​មួយ​ពណ៌​ស្រស់ៗ​ និង​បាន​បន្ថែម​ពណ៌​លើ​កាំ​បន្ទះ​​របស់​ម៉ូតូ​ទៅ​តាម​ប្រភេទ​ពណ៌​នីមួយៗ​នៃ​តួ​ខ្លួន​របស់​ម៉ូតូ​ផ្ទាល់។ ទាក់​ទង​ចំណុច​ពិសេស​ដែល​បាន​បន្ថែម​លើ​ម៉ូតូ​ទាំង​ពីរ​នេះ​ ព្រម​ទាំង​តម្លៃ​ និង​ថ្ងៃ​ខែ​ចេញ​លក់​ ខាង​ក្រុមហ៊ុន​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។

 

 

 

ខាង​ក្រោម​ជា​លក្ខណៈ​សម្បត្តិ​បន្ថែម​របស់​ម៉ូតូ​ ​ដក​ស្រង់​ពី​វិបសាយ​ហុងដា​ប្រទេស​ថៃ៖

 

Scoopy i 2016

Moove 2016

វិមាត្រ(បណ្ដោយxទទឹងxកម្ពស់) ១៨៥៦​ម.ម​ x ៦៩៤​ម.ម​ x ១០៦០ម.ម​ ១៨៥១ម.x ៦៩៣ម.x ១១០២ម.ម​
ប្រភេទ​ម៉ាស៊ីន Air Cooled, Fuel injection system PGM-FI 4-stroke Air-cooled, Fuel injection system PGM-FI 4-stroke
ទំហំ​ម៉ាស៊ីន ១០៨​សេសេ ១០៨,២សេសេ
ប្រព័ន្ធ​សាំង ប៊ិច ប៊ិច
ទម្ងន់ ៩៩គីឡូក្រាម ១០០​គីឡូក្រាម
ចំណុះ​ធុង​ប្រេង ,៧​លីត្រ ,៧​លីត្រ
ហ្វ្រាំង​មុខ ប្រព័ន្ធ​ហ្វ្រាំង​បូម​រួម​​​(Combi Brake) ប្រព័ន្ធ​ហ្វ្រាំង​​​បូម​រួម(Combi Brake)
ហ្វ្រាំង​ក្រោយ ប្រព័ន្ធ​ហ្រ្វាំង​ស្បែក​(Drum) ប្រព័ន្ធ​ហ្រ្វាំង​ស្បែក​(Drum)
តម្លៃ​ មិនទាន់​ប្រកាស​ មិនទាន់​ប្រកាស​
​​​​​​​​​​​

 

ចុច​អាន៖ MSX ស៊េរី ០១៦ ​រូបរាង​កាន់​តែ​ប្លែក លេង​បំពង់​ស៊ីម៉ាំង​​​ថ្មី​ ​ តម្លៃ​ជាង​ ៣ពាន់​ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ aphonda​​​​​​​​