ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម៤គ្រឿង សៃហេង រំភើបចិត្តដែលបានក្លាយជាចៅក្រម
- 2016-03-13 17:00:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម៤គ្រឿង សៃហេង រំភើបចិត្តដែលបានក្លាយជាចៅក្រម
ចន្លោះមិនឃើញ
អតីតប្រដាល់សកលជម្រើសជាតិកម្ពុជា ហ៊ិន សៃហេង បានបង្ហាញអារម្មណ៍រំភើបចិត្តដែលបានក្លាយជាអាជ្ញាកណ្តាល និងចៅក្រមនៅសង្វៀនប្រដាល់របស់ទូរទស្សន៍ PNN បើទោះជាអាជីពមួយនេះមិនបានផ្តល់កម្រៃធ្វើឲ្យជីវភាពរបស់ខ្លួនធូរធារយ៉ាងណាក្តី។
ហ៊ិន សៃហេង ជាអតីតកីឡាករប្រដាល់សាកលជ្រើសជាតិកម្ពុជាដ៏ល្បីល្បាញមួយរូបបានក្លាយជាចៅក្រម និងអាជ្ញាកណ្តាលប្រចាំនៅសង្វៀនរបស់ទូរទស្សន៍ PNN តាមរយៈការចាត់តាំងរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា។ សម្រាប់អាជីពនេះ ថ្វីត្បិតថាមិនទទួលបានចំណូលបានច្រើន ក៏លោកសប្បាយចិត្តដោយបានធ្វើការទាក់ទងនឹងអាជីពដែលខ្លួនស្រលាញ់ និងចង់ជួយលើកកម្ពស់វិស័យកីឡានៅកម្ពុជា។
ក្រៅពីធ្វើជាចៅក្រម និងអាជ្ញាកណ្តាល ហ៊ិន សៃហេង ដែលបច្ចុប្បន្នមានតួនាទីជាមន្ត្រីប៉ូលិសម្នាក់ កំពុងត្រូវបានសហព័ន្ធកីឡាប្រដាល់កម្ពុជាបណ្តុះបណ្តាលឲ្យក្លាយជាគ្រូជំនួយប្រដាល់សកលជម្រើសជាតិកម្ពុជា។
សូមទស្សនាវីដេអូពីការលើកឡើងរបស់ ហ៊ិន សៃហេង
បើនិយាយពីប្រវត្តិអាជីពប្រដាល់កន្លងមក សៃហេងជាកីឡាករជម្រើសជាតិច្រើនសម័យកាល និងធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចំនួន៥ដងគឺនៅវៀតណាម ហ្វីលីពីន ថៃ ឡាវ និងឥណ្ឌូណេស៊ី ពោលគឺពីឆ្នាំ២០០៣ដល់ឆ្នាំ២០១១។ សម្រាប់ការចូលរួមប្រកួតកីឡាស៊ីហ្គេមទាំង៥លើកកន្លងមកនេះ លោកធ្លាប់ឈ្នះបានមេដាយសំរឹទ្ធ៤គ្រឿង៕
អត្ថបទ៖ ជាន ចាន់រ៉ា