Phum Keyboard ចេញកំណែប្រែថ្មី ស្រួលប្រើជាងមុន
- 2016-03-14 17:35:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Phum Keyboard ចេញកំណែប្រែថ្មី ស្រួលប្រើជាងមុន
ចន្លោះមិនឃើញ
ក្តារចុច Phum Keyboard បានចេញជំនាន់ថ្មី 3.1 កាលពីប៉ុន្មានថ្ងៃមុននេះ ជាមួយការលេង icon ថ្មីកាន់តែស្រស់ស្អាតនិងប្រើប្រាស់ប្រសើរជាងមុន។
ការចេញកំណែថ្មីនេះ ដើម្បីបំពេញតម្រូវការនិងអ្នកប្រើប្រាស់អក្សរខ្មែរនៅលើឧបករណ៍នានាកាន់តែងាយស្រួលថែមទៀត។
លក្ខណៈពិសេស Phum Keyboard ជំនាន់ថ្មី បាននាំ Theme ផ្សេងៗគ្នាដែលអ្នកប្រើប្រាស់អាចជ្រើសរើសតាមការពេញចិត្ត។ អ្វីដែលមានការអភិវឌ្ឍថ្មីគឺក្ដារចុចនេះអាចវាយអក្សរខ្មែរយូនីកូដលើ External Keyboard តាម Bluetooth និងខ្សែ USBទៀតផង។ ក្ដារចុចខ្មែរនេះ ក៏ភ្ជាប់មុខងារអាចទស្សន៍ទាយពាក្យទាំងភាសាខ្មែរនិងអង់គ្លេស។
Phum Keyboard ជំនាន់ថ្មី អាចដំណើរការតែនៅលើ Android។ ចុចទីនេះ ដើម្បីទាញកម្មវិធី Phum Keyboard ជំនាន់ថ្មី៕
អត្ថបទ៖ ប៊ុណ្ណារ៉ា