Sony បង្ហាញកាសថ្មីពាក់នៅជុំវិញ ក ក៏អាចស្ដាប់ឮ
- 2016-03-17 17:45:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sony បង្ហាញកាសថ្មីពាក់នៅជុំវិញ ក ក៏អាចស្ដាប់ឮ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Sony បានបង្ហាញផលិតផលគំរូថ្មីមួយក្នុងកម្មវិធី SxSW ដែលវាជាកាសស្ដាប់ពាក់នៅជុំវិញ ក តែអាចបញ្ជូនសំឡេងទៅកាន់ត្រចៀកបាន។
កាសពិសេសនេះត្រូវបានគេហៅឈ្មោះថា Concept N។ វាមានបំពាក់ដោយ Speaker ពិសេសម្យ៉ាងដែលអាចបញ្ចេញសំឡេងនៅជុំវិញក្បាលរបស់អ្នកប្រើប្រាស់ ដើម្បីឲ្យពួកគេស្ដាប់ឭ។ ក្រៅពីអាចស្ដាប់ចម្រៀងវាថែមទាំងអាចប្រើប្រាស់ដើម្បីសន្ទនាទូរសព្ទបានផងដែរ។
អ្វីដែលពិសេសនោះគឺវាមានបំពាក់កាមេរ៉ាសម្រាប់ថតរូបនៅផ្នែកខាងចុងថែមទៀតផង។ គួរបញ្ជាក់ថាបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងសហការជាមួយដៃគូសហការមួយចំនួន ដើម្បីបន្ថែមមុខងារពិសេសៗលើកាសប្រភេទនេះ។
ខាងក្រុមហ៊ុន Sony នៅមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទប្រកាសជាផ្លូវការនៅឡើយនោះទេ ប៉ុន្តែវាទំនងនឹងបង្ហាញវត្តមានលើទីផ្សារមុនចុងឆ្នាំ២០១៦នេះ៕
ចុចអាន៖ ប៊ិចអស្ចារ្យ អាចសរសេរនិងគូរចេញជាពណ៌អ្វីក៏បាន
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ DigitalTrends, PitchFork