តារា​ចម្រៀង ៥ រូប​ត្រៀម​ឡើង​ឆាក​កម្មវិធី "តន្ត្រី​យុវវ័យ" ប៉ុស្តិ៍​បាយ័ន​ស្អែក

  • 2016-03-18 22:08:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រុស-ស្រី​ចំនួន ៥ រូប នឹង​ចូលរួម​បក​ស្រាយ​ចម្រៀង​ក្នុង​កម្មវិធី "តន្ត្រី​យុវវ័យ" របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ចាប់​ពី​ម៉ោង ១១ ព្រឹក​រហូត​ដល់ ១ រសៀល​ស្អែក​នេះនៅ​ស្ទូឌីយោ​ស្ទឹង​មាន​ជ័យ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក សែន តារា អ្នក​គ្របគ្រង​កម្មវិធី​ខាង​លើ។

 

ប្រភព​ដដែល​ប្រាប់​ថា តារា​ចម្រៀង​ទាំង​នោះ​រួម​មាន​កញ្ញា វី ឌីណែត, នូ សុវត្ថិធីតា, លោក ផុន ផានិត, ខេន, និង​លោក វង្ស តារារតនា ជា​ដើម ក្រោម​ការ​សម្របសម្រួល​កម្មវិធី​ពី​លោក ជួប សុភក្ដ្រ, អ្នក​នាង សុខ សោម៉ាវត្តី និង​កញ្ញា សន សុធីនិរ៉ា។ លោក​បន្ត​ថា "តន្រ្តី​យុវវ័យ" ក៏​មាន​ការ​ចាក់​ផ្សាយ​ឡើង​វិញ​រៀងរាល់​ថ្ងៃ​ពុធ​នៅ​ម៉ោង ១​កន្លះ​រសៀល​ផង​ដែរ៕

 

១. លោក វង្ស តារារតនា

 

២. កញ្ញា វីឌីណែត

៣. កញ្ញា នូ សុវត្ថិធីតា

៤. លោក ខេន

៥. លោក ផានិត 

 

រូប​ថត៖ ផ្ដល់​ឱ្យ

អត្ថបទពេញនិយម