អគ្គនាយក​ Huawei ​ត្រូវ​គេ​ប្រទះ​ឃើញ​ប្រើ​ស្មាតហ្វូន​មាន​កាមេរ៉ា​ភ្លោះ

  • 2016-03-21 16:24:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​នៃ​ស្មាតហ្វូន​ម៉ូដែល​ចុងក្រោយ​របស់ Huawei​ ​ត្រូវ​បាន​គេ​ដឹង​ថា​ពិត​ជា​មាន​កាមេរ៉ា​ភ្លោះ​ពិតមែន​ ក្រោយ​ពេល​អគ្គនាយក​ក្រុមហ៊ុន​នេះ ត្រូវ​បាន​ក្រុម​អ្នក​ថត​រូប​ប្រទះ​ឃើញ​កំពុង​ប្រើ​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​ភ្លោះ​ ហើយ​គេ​សន្និដ្ឋាន​ថា​នោះ​គឺ​ម៉ូដែល​ P9។

 

 

ស្រប​គ្នា​នេះ​​ដែរ​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ Huawei ​បាន​ចេញ​លិខិត​អញ្ជើញ​ដល់​បណ្តា​សារព័ត៌មាន​នានា​​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​បង្ហាញ​ជា​ផ្លូវការ​នូវ​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ពួកគេ។ ​ដោយ​ក្នុង​លិខិត​នោះ​ខាង​ក្រុមហ៊ុន​ក៏​បាន​បង្កប់​នូវ​រូបភាព​កង​មូល​ពីរ​ដែល​គេ​ជឿ​ថា​ស្មាត​ហ្វូន​ម៉ូដែល​ចុង​ក្រោយ​ P9 ​របស់ Huawei​ គឺ​មាន​កាមេរ៉ា​ភ្លោះ។

 

 

​សម្រាប់​ស្មាតហ្វូន​ម៉ូដែល​ថ្មី​ P9 ​ក្រៅ​ពី​មាន​ចំណុច​ពិសេស​កាមេរ៉ា​ភ្លោះ​ហើយ វា​ក៏​មាន​បំពាក់​នូវ​មុខងារ​ថតរូប​បាន​ផ្ទៃ​ធំ (wide​ aperture) ​ថត​វីដេអូ​ធ្វើឲ្យ​ស្បែក​ម៉ត់​ (Beauty video) ​ការ​ថត​វីដេអូ​យឺតៗ​ (Slow-motion) ​មុខងារ​បន្ថែម​ពន្លឺ​រូបភាព​ (HDR)។ ​លើស​ពីនេះ​ P9 ក៏​មាន​បំពាក់​ជាមួយ​បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ​ជំនាន់​ថ្មី​ដែល​ Huawei ​អះ​អាង​ថា​វា​លឿន​ជាង​ស្មាតហ្វូន​នានា។

 

គូស​បញ្ជាក់​ផង​ដែរ​ថា​លក្ខណៈ​សម្បត្តិ​របស់​ P9 ​មាន​បំពាក់​ CPU ​ប្រភេទ​ ​Kirin ​950 CPU, Quad-core 2.3 GHz Cortex-A72 & quad-core 1.8 GHz Cortex-A53,​ GPU ​ប្រភេទ​ Mali-T880 និង​មាន​ RAM ​ដល់ទៅ​ 4GB ​ឬ 6GB ។ ​ចំពោះ​កម្រិត​ថាមពល​ថ្ម​មាន​រហូត​ដល់​ទៅ 3900mAh ហើយ​វា​ក៏​មាន​បំពាក់​អេក្រង់​ប្រភេទ​ IPS-NEO ទំហំ ៥,២ អ៊ីញ។ ​ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ P9 ​គឺ​ប្រើ Android 6.0 Marsmallow៕

 

ចុច​អាន៖ បែក​ធ្លាយ​រូប Huawei P9 មាន​កាមេរ៉ា​ភ្លោះ ឡូយ​អស់ទាស់

 

ប្រែ​សម្រួល​ ៖ រដ្ឋ ប្រភព ៖ phonearena