៤​​ ជំហាន​ប្រែ​​​កាបាំង​ម៉ូតូ​បែក​ឱ្យ​ស្អាត​ដូច​ដើម

  • 2016-03-23 22:04:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធម្មតា​ពេល​ម៉ូតូ​បុក​បែក​កាបាំង​ត្រង់​ចំណុច​ណាមួយ ជាង​ផ្សា​តែង​មាន​វិធី​សាស្ត្រ​ក្នុង​ការ​ផ្សារ​ភ្ជាប់​កាបាំង​ទាំង​នោះ​ឱ្យ​ស្អាត​ដូច​ដើម​ឡើង​វិញ​ ដោយ​ធ្វើ​តាម​ជំហាន​ណែនាំ​ដោយ​អ្នក​ជំនាញ​។

 

 

លោក យ៉ា ដែល​​ប្រកប​របរ​ជា​​ជាង​ផ្សា​កាបាំង​ម៉ូតូ​​​​ប្រមាណ ៣ឆ្នាំ​បាន​ឱ្យ​ដឹង​ថា ធម្មតា​កាបាំង​ម៉ូតូ​ដែល​ធ្លាប់​ជួប​ការ​​ប៉ះ​ទង្គិច តែង​​មាន​បញ្ហា​បែក​បាក់​​​ផ្សេង​ៗគ្នា  តែ​យ៉ាង​ណា​អ្នក​ជំនាញ​​នៅ​តែ​អាច​ផ្សា​ភ្ជាប់​បាញ់​ថ្នាំ​បាន​ ដោយ​ធ្វើ​តាម​​​ជំហាន​ៗ​ដូច​ខាង​ក្រោម៖

 

១. ប្រើ​កាវ​ផ្សា​ភ្ជាប់​ហើយ​ខាត់ ក្នុង​ករណី​កាបាំង​ម៉ូតូ​បែក​ដាច់​ចេញ​ពី​គ្នា ជាង​ផ្សា​ត្រូវ​យក​ជ័រ​ម្យ៉ាង​ដែល​គេ​តែង​និយម​ហៅ ក្បាល​មាន់ យក​មក​ដុត​ហើយ​ផ្សារ​ភ្ជាប់​កាបាំង​ទាំង​នោះ​ភ្ជាប់​គ្នា ហើយ​ខាត់​ដើម្បី​​កន្លែង​ផ្សា​នោះ​ស្មើ​សាច់គ្នា។

 

២. បៀក

បន្ទាប់​មក​ជាង​ត្រូវ​ប្រើ​កាវ​បៀក បៀក​ត្រង់​កន្លែង​ដែល​ផ្សា​រួច​ឬ​កន្លែង​ថ្នាំ​ម៉ូតូ​របក ដោយ​ប្រើ​ថ្នាំ​បៀក​លាយ​នឹង​​​ថ្នាំ​ជំនួយ​ឱ្យ​ឆាប់​រឹង​និង​ខាំ​ជាប់ ​ហើយ​ច្របល់​គ្នា​ឱ្យ​សព្វ រួច​បាន​ចាប់​ផ្តើម​បៀក ដើម្បី​ឱ្យ​កន្លែង​ផ្សា​​រួច​ខាំ​ជាប់​គ្នា។

 

៣. ខាត់

ក្រោយ​ប្រើ​កាវ​បៀក​រួច ត្រូវ​ប្រើ​ក្រដាស​ខាត់ ខាត់​ត្រង់​កន្លែង​បៀក​រួច​នោះ​រហូត​ដល់​ស្មើ មុន​ឈាន​ដល់​ជំហាន​ទី ៤។

 

៤. បាញ់​ថ្នាំ

នេះ​ជា​ជំហាន​ចុង​ក្រោយ​គេ​បង្អស់​បន្ទាប់​ពី ឆ្លង​កាត់​ជំហាន​ទី១,២ និង​ទី ៣។ ក្រោយ​ខាត់​បាន​ស្អាត​ម៉ត់​ស្មើ​ហើយ ត្រូវ​បាញ់​ថ្នាំ​ដើម្បី​ឱ្យ​ត្រង់​កន្លែង​ដែល​ជួសជុល​នោះ​ស្អាត​ដូច​ដើម។

 

 

អត្ថបទ៖ ប៉ែត ផាន់និត